ភ្នំពេញ ៖ នារីម្នាក់បានប្ដឹងទៅលេីបុរសម្នាក់ ដែលជាគូស្នេហ៍នឹងគ្នា ចោទពីបទចាប់រំលោភ ក្រោយពីរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ អស់រយ:ពេល១១ខែទៅហើយ។ បុរសខាងលេី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ខាងស្រីឈ្មោះ ញ ស ភ អាយុ២៥ឆ្នាំ ចំណែកភាគីខាងប្រុសឈ្មោះ ថោង សុថា អាយុ២៦ឆ្នាំ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរស់នៅជាមួយគ្នារយ:ពេល១១ខែមកហេីយ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកទាំង២បានស្រឡាញ់ និងរស់នៅជាមួយគ្នាអស់រយ:ពេល១១ ខែមកហេីយ លុះមកដល់ថ្ងៃកេីតហេតុ ស្រាប់តែភាគីខាងស្រី ចោទថាខាងប្រុសចាប់រំលោទខ្លួន និងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បេីតាមភាគីខាងប្រុស បានឱ្យដឹងថា ពួកគេបានស្រឡាញ់គ្នា ចិត្តនិងចិត្ត ដោយរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធទៅហេីយ តែមិនទាន់បានរៀបកាទេ មួយរយៈក្រោយនេះ គាត់បានសុំនារីជាសង្សាររៀបការតាមប្រពៃណី តែភាគីខាងស្រីមិនព្រម។ ប្រភពដដែលបានបន្តថា រយៈពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេ តែពេលគាត់តេសួរនារីជាសង្សារប្រាប់ថា នៅដេកផ្ទះមីង។ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គាត់ក៏បានតេទូរស័ព្ទសួមីង របស់សង្សារខ្លួនថា រយៈពេល៤ថ្ងៃនេះ សង្សារខ្ញុំមានទៅដេកផ្ទះដែរឬអត់? តែមីងប្រាប់ថា មិនបានឃេីញនារីជាសង្សារមកដេកនៅផ្ទះរបស់គាត់នោះទេ ទេីបធ្វេីឱ្យគាត់ខឹងសម្បារ និងទៅរកនារីដែលជាសង្សាររបស់ខ្លួន ដល់រោងចក្រ ហើយក៏បានហៅមកបន្ទប់ជួលដេីម្បីសួរនាំ។ ខណៈមកដល់បន្ទប់ជួលគាត់បានទាញដៃចូលក្នុងបន្ទប់ជួល ដេីម្បីនិយាយគ្នា ពេលនោះនារីជាសង្សារ ក៏បានចោទថា ចាប់រំលោភទៅវិញ រួចក៏បានប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នបុរសខាងលេីនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

