ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សច្រើនកុះករប្រជ្រៀតគ្នាទៅយកមាន Free នៅផ្ទះ ខេមរៈ សិរីមន្ត

ភ្នំពេញ ៖ ដោយការគ្រោងទុកនៅព្រឹកនេះ​ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានធ្វើការចែកផ្លែមានFree ជូនដល់ប្រជាពលរដ្ឋតាមការសន្យារបស់លោក។
នៅក្នុងពិធីចែកមាននោះ គេឃើញមានប្រជាពលរដ្ឋជាច្រើន បានប្រច្រៀតគ្នាចូលទៅយកផ្លែមាន ពីតារាចម្រៀងរូបនេះ នៅឯគេហដ្ឋាន ដែលស្ថិតនៅក្រោយវត្តសំរោងអណ្តែត រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត លោកបានបញ្ជាទិញមានពីផ្សារកសិផល របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមាណ៥តោន ដើម្បីចែកជូនមណ្ឌលកុមារកំព្រា និងប្រជាពលរដ្ឋ។

តាមការគ្រោងទុកក្នុងគម្រោងសម្រាប់មណ្ឌល ដែលលោកនឹងចែកនោះ គឺមួយមណ្ឌលទទួលបានមាន ប្រមាណ១តោនកន្លះ ខណៈពេលដែលប្រជាពលរដ្ឋម្នាក់អាចទទួលបាន៥គីឡូ។
យ៉ាងណា ក្នុងពិធីចែកនេះលោក ខេមរៈ សិរីមន្ត បានសុំអធ្យាស្រ័យសម្រាប់ប្រជាពលរដ្ឋ ដែលបានទៅទទួលហើយមិនបាន ដោយសារចំនួនមានកំណត់។

លោកបានបង្ហោះសារតាមហ្វេសប៊ុកថា សូមអធ្យាស្រ័យបងប្អូនទាំងអស់គ្នា ដែលមកដល់ផ្ទះខ្ញុំហើយមិនបានទទួលផ្លែមៀន ព្រោះផ្លែមៀនមានកំណត់ តែសូមជូនពរបងប្អូនទាំងអស់ បានក្តីសុខនឹងបានបុណ្យស្មើៗគ្នា។

គួបញ្ជាក់ថា នៅក្នុងបេសកកម្ម ចូលទៅជួយប្រមូលទិញមៀន និងតាង៉ែន នាពេលកន្លងមក តារាចម្រៀង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋ ដែលបានដាំផ្លែមៀនក្រអូប ក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជា សប្បុរសជនមួយចំនួនធំ បានយកចិត្តទុកដាក់បងប្អូន មិនឲ្យបងប្អូននៅឯកាឡើយ។
លោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរ នៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិករ កំពុងតែទុំជោរជ្រុះ មិនមានឈ្មួញចុះមកជួយទិញ។ ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហោយរកឈ្មួញ ចុះមកទិញកសិផលរបស់គាត់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម