Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន និងចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់

spot_img

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយប្រទេស ជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំ និងគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការបណ្ដុះធុរកិច្ចថ្មី និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក បានចូលរួមក្នុងពិធីថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីបើកវេទិកាលើកទី៩ ស្តីពី «ការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន និងកិច្ចសហការពាក់ព័ន្ធនឹងការអភិវឌ្ឍនវានុវត្តន៍» កាលពីពេលថ្មីៗនេះ ដែលបានរៀបចំឡើង ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រ និងចូលរួមសម្របសម្រួល របស់មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន (CATTC) និងក្រុមការងារលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីនេះ ក៏មានការចូលរួមពីលោក លី ភីង (LI PING) ថ្នាក់ដឹកនាំបក្សរបស់ក្រសួងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គវេទិកាប្រព្រឹត្តទៅក្នុងគោលដៅចែករំលែកបទពិសោធន៍ និងសំណូមពរនានាលើកិច្ចសហការ ដើម្បីការអភិវឌ្ឍនវានុវត្តន៍សម្រាប់ឱកាស ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ របៀបវារៈសំខាន់ចំនួន៣ ត្រូវបានរៀបចំឡើងជាអាទិ៍៖ វេទិកាលើកទី៣ នៃអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ាន+៣, ការតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៨ លើបច្ចេកវិទ្យាឈានមុខ និងការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានរំលេចនូវវិស័យអាទិភាព នៃកិច្ចសហការដែលនឹងត្រូវអនុវត្ត ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន និងចិន។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ពីសារៈសំខាន់ នៃការរៀបចំគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍ រួមទាំង បច្ចេកវិទ្យាសម្រាប់វិស័យអាទិភាពដូចជា កម្មន្តសាល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម និងសុខាភិបាលជាដើម។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយប្រទេស ជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំ និងគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការបណ្ដុះធុរកិច្ចថ្មី និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។ សូមបញ្ជាក់ថា វេទិកានេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×