Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងាររកឃើញអាជីវករលក់មាស និងជាងមាសនៅផ្សាយវាលយន្ត ក្រុងស្វាយរៀង កើតកូវីដ១៩ បំប្លែងថ្មី Delta

ស្វាយរៀង ៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១នេះចេញសេចក្តីជូនដំណឹងពីការរកឃើញអាជីវករលក់មាស និងជាងមាស នៅក្នុងផ្សារវាលយន្ត ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កើតជំងឺកូវីដ១៩ ប្រភេទ ដែលតា (Delta) ។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត បានបញ្ជាក់ថា ដោយសារអាជីវករលក់មាស និងជាងមាស រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ទើបក្រុមការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅផ្សារវាលយន្ត និងអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួនឯង។

ក្រុមការងារស្រាវជ្រាវជំនាញ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×