Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដាក់បទបញ្ជាបន្តរឹតបណ្តឹងល្បាតខ្សែព្រំដែនកម្ពុជា ខណៈពលករព្យាយាមលួចឆ្លងដែន

បាត់ដំបង ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាយ៉ាងតឹងរឹងចំពោះមេបញ្ជាការរងកងពល ទទួលបន្ទុកទិសទាំងបី ទិសស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវបន្តពង្រឹងកងកម្លាំងល្បាតតាមចំណុចគោលដៅខ្សែបន្ទាត់ព្រំដែនម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត។

លោកបន្តថា មេបញ្ជាការទិសស្រុកនិមួយៗ ត្រូវទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ដោយចុះធ្វើកិច្ចការផ្ទាល់ ព្រោះពេលនេះភ្លៀងកំពុងធ្លាក់ជោគជាំ ហើយទឹកអូរព្រំដែនក៏កាន់តែកើនឡើងខ្លាំង អាចជាឱកាសមេខ្យល់នាំពលករលួចឆ្លងដែន ប្រសិនបើយើងធ្វេសប្រហែស។

លោកមេបញ្ជាការបន្ថែមថា ស្ថិតនៅក្នុងកាលៈទេសៈនេះ យើងត្រូវអនុវត្តបទបញ្ជាថ្នាក់លើឲ្យបាន ក្នុងការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស។


លោកក៏បានបញ្ជាក់ផងដែរថា កងកម្លាំងមិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនត្រូវជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ ឃុបឃិតជាមួយមេខ្យល់ដាច់ខាត ប្រសិនបើដឹងថាយោធិនណាម្នាក់ប្រព្រឹត្តបទល្មើសនេះ នោះនឹងត្រូវទទួលទោសតាមច្បាប់កងយោធពលខេមរភូមិន្ទ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×