Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២៥៣ថ្ងៃ ៖ ស្លា.ប់ ៩៧៥នាក់ និងរបួស ២៣៩១នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី១១ ខែកញ្ញា នេះថា រយៈពេល ២៥៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១៧៣៤លើក បណ្តាលឲ្យមនុស្សស្លា.ប់បាត់បង់ជីវិតចំនួន ៩៧៥នាក់ និងរបួសចំនួន ២៣៩១នាក់ ក្នុងនោះធ្ងន់ចំនួន ១៤៣៣នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ២នាក់ និងរបួសចំនួន (ធ្ងន់៣នាក់ និងស្រាល ១នាក់)។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៥៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៥៣១៤៤គ្រឿង ក្នុងនោះម៉ូតូចំនួន ១១៤៥៥៥គ្រឿង និងរថយន្តចំនួន ៣៨៥៨៩គ្រឿង ក្នុងនោះរថយន្តតូច ៣០២៣៣គ្រឿង និងធំ ៨៣៥៦គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×