Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ ត្រួតពិនិត្យមើលវត្ថុតាង នៃការចុះបង្រ្កាបករណីចាប់ឃុំឃាំងជំរិតទារប្រាក់ និងកាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់

ព្រះសីហនុ​ ៖ រសៀលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ព្រមទាំងបានត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ករណីចាប់ឃុំឃាំងជំរិតទារប្រាក់ និងកាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសបានចុះបង្រ្កាបបទល្មើសទាន់ពេលវេលា ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងត្រូវបន្តយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាដែលនៅសេសសល់បន្ថែមទៀត ដើម្បីឈានបង្រ្កាបដល់ឬសគល់។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលខេត្ដ និង កងរាជអាវុធហត្ថខេត្តព្រះសីហនុ កក្រោមការសម្របសម្រួលនិតិវិធីផ្លូវច្បាប់ដោយ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបជនជាតិចិន និង ចាប់ខ្លួនជនសង្ស័យចិនបានចំនួន ១៤ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បង្ខាំងមនុស្សចាប់ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចិនទាំង១៤នាក់ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់ចូលក្នុងកាសុីណូសុីហាវយីងហួយ ដែលមានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃ សុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើ, កម្លាំងសមត្ថកិច្ចចម្រុះ ជួយសង្គ្រោះ និងរំដោះបាន ជនរងគ្រោះចិន ចំនួន ០២ នាក់ និង ដកហូតបានវត្ថុតាង រួមមាន អាវុធចំនួន០៧ដើម( រួមមានអាវុធវែង០២ដើម, អាវុធខ្លី០៥ដើម), គ្រាប់កាំភ្លើង និង អាវក្រោះមួយចំនួន ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀតផ្សេងទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យចិនទាំង១៤នាក់ ស្រីម្នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់របស់កម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×