Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករត់ម៉ូតូឌុបគំនិតអាក្រក់ ឌុបនារីម្នាក់ពេលយប់ ពង្វាងផ្លូវ ដល់កន្លែងស្ងាត់ ចាប់រំលោភ, សំណាងល្អមានអ្នកឆ្លុះកង្កែបជួយទាន់

ខេត្តក្រចេះ ÷ នារីស្រស់ស្អាតម្នាក់ បានហៅម៉ូតូឌុប ជិះទៅជួបគូដណ្តឹង ស្រាប់តែជិះដល់ពាក់កណ្តាលផ្លូវយប់ស្ងាត់ ម៉ូតូឌុបនោះចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច ព្រោះនាងរើបម្រាស់ ហើយក៏មានអ្នកឆ្លុះកង្កែបមកជួយទាន់។

ករណីរំលោភសេពសន្ថវៈបានកើតឡើងនៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤០នាទី។

ជនល្មើសឈ្មោះ លី សុធន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ ឈ្មោះ ល ង អ៊ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

នគរបាលប៉ុស្តិ៍​ បានបញ្ជាក់អំពីរឿងហេតុនេះថា នៅថ្ងៃកើតហេតុ នារីរងគ្រោះបានធ្វើដំណើរពីខេត្តកំពង់ចាម តាមរថយន្តឈ្នួល ដល់ទីរួមខេត្តក្រចេះ វេលាម៉ោងប្រហែល២០និង២០នាទីតៃកុងឈ្នួលក៏ហៅម៉ូតូឌុប ឌុបនាងទៅគោលដៅឃុំសណ្តាន់ ដើម្បីជួបគូដណ្តឹងរបស់នាងទីនោះ ។ ប៉ុន្តែតាមផ្លូវម៉ូតូឌុបនោះ ឌុបនាងវាងទៅតាមផ្លូវស្រែតាហែនទៅវិញ ដែលមិនម៉ែនជាផ្លូវទៅឃុំសណ្តាន់ឡើយ ដោយស្ថានភាពយប់ងងឹត ម្យា៉ងនារីរងគ្រោះ មិនស្គាល់ភូមិសាស្រ្តច្បាស់លាស់ ដល់ចំណុចផ្លូវលំស្រែតាហែន ជនល្មើសឌុបនាងទៅក្បែរខ្ទមស្ងាត់ ឃើញស្ថានភាពមិនស្រួល នាងក៏ចុះពីលើម៉ូតូ ភ្លាមនោះជនល្មើស ចាប់នាងផ្តួលទៅលើដី ធ្វើសកម្មភាពគំរាមប្រុងរំលោភ ប៉ុន្តចៃដន្យមានប្រជាពលរដ្ឋដើរឆ្លុះកង្កែបជិះម៉ូតូកាត់ផ្លូវនោះ នាងក៏បានស្រែកឲ្យគេជួយ ភា្លមនោះ ពួកគេក៏មកជួយចាប់ឃាត់ជនល្មើស រួមនឹងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ផ្លាកលេខក្រចេះ 1A-8825 ។

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនល្មើសខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបណ្តោះអាសន្ន ដើម្បីរង់ចាំកសាងសំណុំរឿងបន្តតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×