ពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតា ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត ដែលរស់នៅទីតាំងផ្សេងគ្នា ក្នុងខេត្តពោធិ៍សាត់។

១-លោកយាយ ម៉ូវ សុីម ព្រះជន្ម១០៧ឆ្នាំរស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
២-លោកយាយ អ៊ុយ យាន់ ព្រះជន្ម១០០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ស្រុកក្រគរ ខេត្តពោធិ៍សាត់
៣-លោកយាយ ឯក សាន ព្រះជន្ម១០២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
៤-លោកយាយ សុឹម វ៉ាន់ ព្រះជន្ម១០០ឆ្នាំ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
៥-លោកយាយ ណម សូត្រ ព្រះជន្ម១០០ឆ្នាំ រស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់
សូមបញ្ជាក់ថា លោកយាយ លោកតា ទាំង៥នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









