ភ្នំពេញ ៖ កុល ដាវី បានធ្វើឲ្យគេ បែរបន់ថាសូមឲ្យ មានកូនម្តងទៀតព្រោះ នាងនិងស្វាមី អាយុច្រើនហើយដោយ មិនទាន់បានសល់ កូនប្រើដូចតារាផ្សេង។ ពេលការហើយច្រើនឆ្នាំហើយមិនទាន់បានដំណក់ឈាមបែបនេះ រិតតែធ្វើឲ្យ អ្នកទាំង២ លំបាកចិត្ត។ ខណៈបាត់បង់កូនដំបូង ពេលនេះដាវី ខំថែសុខភាពបំផុត ដើម្បីកូនទី២។

គូស្នេហ៍កុល ដាវី- សុខ រក្សា ក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះអ្នកទាំង២ ចង់បានកូនង៉ា ឡើងញ័រខ្លួនទៅហើយ ព្រោះពួកគេសុទ្ធតែចូលចិត្តក្មេងៗដូចគ្នា។ ដាវី ធ្លាប់ពពោះម្ដងរួច ទៅហើយ កាលពីមិថុនាឆ្នាំ២០២០ តែគូរឲ្យស្ដាយនៅពាក់កណ្ដាលខែតុលាឆ្នាំ២០២០ នោះបែរជាកូន មិនដំបូងរបស់នាងអស់ជីវិតមុនសម្រាលទៅវិញ ធ្វើឲ្យដាវី និងរក្សា ស្រងូត ស្រងាត់ និងទឹកភ្នែកព្រមគ្នា ព្រោះស្ដាយកូនទី១ របស់ពួកគេមិននៅជាមួយ ដែលកាល នោះ លោករក្សា ប្រាប់ថាដោយសារតែដាវី ប្រឹងធ្វើការពេកទាំងពោះធំពិសេស គឺការលក់ Online ទើបមិនបានថែរក្សារសុខភាពផ្ទាល់ខ្លួន ឲ្យបានល្អហើយ បាត់បង់កូនដែលជាក្ដីសង្ឃឹមរបស់ ពួកគេនោះទៅ។
តែក្រោយពីកុល ដាវី ចេញសញ្ញាមានកូនម្ដងទៀតនេះគេ ឃើញអាជីវកម្ម តាមOnlineរបស់ នាង ត្រូវបានអ្នកផ្សេងធ្វើកិច្ចការនោះ ជំនួសនាងដែលទំនងដាវី ពេលនេះលែងបណ្ដោយឲ្យបាត់បង់កូនទី២ម្ដងទៀតហើយ ទើបនាងផ្អាកទាំងការងារសិល្បៈនិង លក់ តាមOnlineដោយផ្ដោតតែលើកាថែទាំសុខភាព ឲ្យបានល្អដើម្បីឲ្យទាំងរូបនាង និងកូនក្នុងផ្ទៃសម្រាល បានដូចបំណងនៅពេលខាងមុខនេះ។

ភរិយាតារាចម្រៀងសុខ រក្សា អ្នកនាងកុល ដាវី បានបង្ហាញសញ្ញាមានផ្ទៃពោះ ជាថ្មីម្ដង ទៀតតាមរយៈការទៅពិនិត្យសុខភាព នៅមន្ទីពេទ្យសម្ភពមួយ កាលពីពេលថ្មីៗនេះ៕ រក្សាសិទ្ធិដោយ៖សំណាងSV














