Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរឥណ្ឌា ទម្លាយពីអាថ៌កំបាំងធ្លាក់យន្ដហោះ Air India Expres ដឹកអ្នកដំណើរ ១៩០នាក់

spot_img

រដ្ឋធានីញូវដេលី ៖ រយៈពេលជាង១ឆ្នាំ នៃការធ្លាក់យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air India Expres បានបណ្ដាលឲ្យមនុស្ស២១នាក់ ក្នុងចំណោមអ្នកដំណើរ១៩០នាក់ បាត់បង់ជីវិត ទើបតែ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធអាកាសចរណ៍របស់ឥណ្ឌា បានទម្លាយពីអាថ៌កំបាំងនេះ។

សារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ថា យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air India Expres ប្រភេទ Boeing 737 កាលពីចុងខែសីហា ឆ្នាំ២០២០ បានដឹកអ្នកដំណើរ ចំនួន១៩០នាក់ ហោះចាកចេញពីទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម។ យន្ដហោះនោះ បានមកចុះចត ខណៈមានភ្លៀង នៅអាកាសយានដ្ឋាន Calicut នាភាគខាងត្បូង រដ្ឋ Kerala ប្រទេសឥណ្ឌា ហើយក៏ជួបនឹងហេតុការណ៍ដ៏អាក្រក់ បណ្ដាលឲ្យមានអ្នកដំណើរ២១នាក់ស្លាប់។

ការិយាល័យស៊ើបអង្កេតឧប្បត្ដិហេតុគ្រោះថ្នាក់យន្ដហោះរបស់ឥណ្ឌា (IAAIB) បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន ថា ការធ្លាក់យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air India Express កាលពីខែសីហា ឆ្នាំមុននេះ អាចបណ្ដាល មកពីកំហុសឆ្គងរបស់របស់អ្នកបើកយន្តហោះ និងការមិនគោរពតាមការណែនាំ ស្ដីពីសុវត្ថិភាព មុនការចុះចតរបស់យន្ដហោះ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×