ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ! កូវីដបង្អក់ដំណើរ ចូលរោងការរបស់ ទឹម រដ្ឋា

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះ ចំណងស្នេហ៍រវាងតារាសម្តែងនាង ទឹម រដ្ឋា និងបុរសបរទេស នៅមិនទាន់បានដឹងដៃគ្នា ចូលរោងការជាផ្លូវការឡើយ បើទោះបីជាអ្នកទាំងពីរ បានបង្ហាញភាពផ្អែមល្ហែមចាក់ទឹកមិនលេចក្តី។

យ៉ាងណា មូលហេតុផលជាចម្បង ដែលទំនងធ្វើឲ្យតារារូបនេះ មិនអាចចូលរោងការបានតាមពេលកំណត់ នោះគឺបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយនឹងរូបថតគៀកកិតជាមួយគូស្នេហ៍ ទឹម រដ្ឋា ក៏បានភ្ជាប់សារបង្ហោះតាមហ្វេសប៊ុកថា My គូរជីវិត Jovany Antonio Real Estate. COVID 19 នេះ អត់ព្រមឈប់សោះ អត់ថា ទឹម រដ្ធា ចាំចូលរងការទេអី គ្នាមិនងាយបានការទេណា ទៅវិញឲ្យលឿនៗទៅទាន់ខ្ញុំកំពុងតែចង់ការ។
តាមរយៈសារដែលបានបង្ហោះខាងលើនេះ បើទោះបីជា ទឹម រដ្ឋា បង្ហោះលេងឬក៏មែនក៏ដោយ ប៉ុន្តែតារារូបនេះក៏ចង់ឲ្យចំណងស្នេហ៍របស់ខ្លួន បានទៅដល់កោះត្រើយ ប្រកបដោយសុភមង្គលផងដែរ។

ទឹម រដ្ឋា គឺជាតារាសម្តែង និងបង្ហាញម៉ូតមួយរូប ដែលបានពើបប្រទះស្នេហ៍ជាមួយបុរសបរទេស ខណៈគូស្នេហ៏ដំបូងរបស់នាងទទួលនូវភាពបរាជ័យ។
ក្រោយពើបប្រទះស្នេហ៍មិនសមប្រកបលើកទីមួយនោះមក ទឹម រដ្ឋា ក៏ងាកមកភ្ជាប់ចំណងស្នេហ៍ ជាមួយបុរសបរទេសម្នាក់ទៀត ដែលមានអ្នកប្រកបរបរផ្នែកអចលនទ្រព្យ។
ការភ្ជាប់ស្នេហ៍ក្រោយនេះ ទឹម រដ្ឋា បានកសាងទំនាក់ទំនងយ៉ាងផ្អែមល្ហែម និងស្អិតរមួតជាមួយគ្នា ហើយនាងរំពឹងថា ចំណងស្នេហ៍របស់នាងនាពេលនេះ នឹងអាចឈានដល់ពិធីមង្គលការ តាមបំណងនាពេលខាងមុខ៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម