ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦២៩នាក់, អ្នកជំងឺចំនួន៤២២នាក់ជាសះស្បើយ និងស្លា.ប់ថ្មីចំនួន៩នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០០,១៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៤,៣២៦នាក់, ស្លា.ប់សរុបចំនួន២,០៤៩នាក់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
