Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងប្តីប្រពន្ធ ១ គូ ដែលត្រូវបានតុលាការជាន់ទាប ផ្តន្ទាទោសម្នាក់ៗ ១០ ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជិត៣០០ក្រាម!!!

ភ្នំពេញ ៖ ប្តីប្រពន្ធជាប់ចោទមួយគូ កាលពីព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវបានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ ធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ទរណ៍របស់ពួកគេ ជាប់ពាក់ព័ន្ធករណី រក្សាទុក និង ជួញដូរគ្រឿងញៀន ជិត៣០០ក្រាម ប្រព្រឹត្តនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨។

លោកជំទាវខៀវ សុខា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំង០២ មានឈ្មោះ វ៉ន នីតា ភេទស្រី អាយុ ៣១ ឆ្នាំ និង ប្តីឈ្មោះ អ៊ុន វីរៈ អាយុ ៣០ ឆ្នាំ ។

ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ ពីបទ រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀនតាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែពួកគេបានប្តឹងជំទាស់នឹងសេចក្តីរបស់តុលាការ មកតុលាការឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីនចំនួន ១៣ កញ្ចប់ មានទម្ងន់ សរុប ២២៥, ៥៤ ក្រាម និង ម៉ូតូមួយគ្រឿងពី ឈ្មោះ អ៊ុន វីរ: ។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ វ៉ន នីតា ដែលមានវត្តមាននៅក្នុងសវនាការ បានឆ្លើយបដិសេធចំពោះបទចោទប្រកាន់ និង អះអាងថា នាងមិនបានដឹង ឬ ជាប់ពាក់ព័ន្ធនឹង ប្តី ឈ្មោះ អ៊ុក វីរៈនោះទេ។
នីតាបានសំណូមពរដល់តុលាការ ឧទ្ធរណ៍ មេត្តាជួយរកយុត្តិធម៌ និង ដោះលែងនាងអោយមានសេរីភាពវិញផង។

ចំណែកឯ ជនជាប់ចោទឈ្មោះ អ៊ុន វីរៈ ដែលបច្ចុប្បន្ននេះ កំពុងតែជាប់ឃុំឃាំង នៅ ពន្ធនាគារម៣ ខេត្តពោធិ៍សាត់ មិនត្រូវបានដឹកមក ចូលរួមសវនាការ ឡើយ ដោយសារការរាតត្បាតនៃ ជំងឺកូវីត១៩។
សាលាឧទ្ទរណ៍ ភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×