Thursday, March 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន និង ថៃ ០៨ នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ មកកម្ពុជា!!!

ខេត្តបន្ទាយមានជ័យ ៖ មន្ដ្រីនគរបាល ការពារព្រំដែន បានចុះបង្រ្កាប់ និង ឃាត់ខ្លួន ជនជាតិចិន០២ នាក់ និង ជនជាតិ ថៃ ប្រុស ស្រី ចំនួន ០៦ នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនដោយខុសច្បាប់ កាលពីថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២១ ។

មន្ដ្រីនគរបាល ការពារព្រំដែន បានឲ្យដឹងថា ជនសង្ស័យ ខាងលើ ដែលសមត្ថកិច្ចឃាត់ខ្លួនក្រុមបុគ្គលលួចឆ្លងដែន ចំនួន៨នាក់ ជនជាតិ ចិន ០៣ នាក់ និង ជនជាតិថៃ ៦នាក់ ស្រី ០៣ ប្រុស ០៣នាក់ ខណៈកំពុងលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅធ្វើការកាស៊ីណូអនឡាញ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាននៅបរិវេណភូមិណូន ម៉ាកមុន ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ។

សមត្ថកិច្ច ការពារព្រំដែន បានបញ្ជាក់ថា ជនជាតិ ថៃ ប្រុស ស្រីទាំង៦នាក់ មកពីតាមបណ្ដាខេត្ត ក្នុងប្រទេសថៃ ។
ចំណែកឯ ជនជាតិចិន២ នាក់ខាងលើ មានស្រុកកំណើតនៅខេត្តហ៊្វូ ចៀន ប្រទេសចិន។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ចថៃបានស៊ើបសួរ ជនជាតិថៃ ស្រី ប្រុស ទាំង៦ នាក់ នឹង ជនជាតិចិន២នាក់ខាងលើ គឺ ពួកគាត់មានបំណងទៅធ្វើការកាស៊ីណូអនឡាញនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ចំណែក ឯកការធ្វើដំណើរវិញ គឺ ក្រុមហ៊ុន ជាអ្នកចំណាយទំាងអស់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើទំាង ០៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នឹងបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា