Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ជម្រះបណ្តឹង បុរសម៉ាឡេស៊ីម្នាក់ ជាប់ពាក់ព័ន្ធនឹងការលួចលុយ ជាង៤ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន!!!!

spot_img

ភ្នំពេញ ៖ បុរសជាប់ចោទ ជនជាតិម៉ាឡេស៊ីម្នាក់ កាលពីព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវបានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ ធ្វើការជំនុំជម្រះ ជាប់ពាក់ព័ន្ធបទល្មើសលួចលុយ ដោយចូលទៅគាស់សោរបន្ទប់ក្រុមហ៊ុន និងលួចយកលុយ ចំនួន ៤៤,៥០០ ដុល្លារ ប្រព្រឹត្ត នៅក្នុងចំណុចក្រុមហ៊ុនហ្វ័ងហ្វ័ងហួត ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ កក្កដាឆ្នាំ ២០១៩។

លោកជំទាវខៀវ សុខា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Tong Tsogate ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអ្នកចាត់ការទូទៅ ក្រុមហ៊ុនហ្វ័ងហ្វ័ងហួន ។

ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ០៥ ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៣៥៧ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។

តែគាត់បានប្តឹងជំទាស់នឹងសេចក្តីរបស់តុលាការ មកតុលាការឧទ្ធរណ៍។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ប្រធានក្រុមកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩។

tel

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ Tong Tsogate បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលុយខាងលើនោះមែន តែថា ខ្លួនបានប្រគល់លុយនោះ ឲ្យទៅក្រុមហ៊ុនវិញហើយ នៅពេលដែលមន្ត្រីនគរបាលយុត្តិធម៌ បានចាប់ឃាត់ខ្លួនគាត់នោះ។

ជនជាប់ចោទបានសំណូមពរដល់តុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថយទោស ដល់គាត់ពាក់កន្លះ នៃទោស ដើម្បីឆាប់បានវិលត្រឡប់មកជួបជុំនឹងគ្រួសាររបស់គាត់វិញ។
សាលាឧទ្ទរណ៍ ភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×