Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់បុរស២នាក់ ករណីបៀតបៀនកេរ្តិ៍ខ្មាស លើស្រ្តីពីរនាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កជាមួយគ្នា

បន្ទាយមានជ័យ ៖ សមត្ថកិច្ចស្រុកអូរជ្រៅ បានបញ្ជាក់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ការចាប់ខ្លួនបុរសចំនួន២នាក់ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប ករណីបៀតបៀនកេរ្តិ៍ខ្មាសលើស្រ្តី២នាក់ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្រុកអូរជ្រៅ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យនិងស្រ្តីរងគ្រោះស្នាក់នៅ ក្នុងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប មានពិតករណីបៀតបៀនកេរ្តិ៍ខ្មាស២ករណី នៅយប់តែមួយហើយ ត្រូវបានកម្លាំងចម្រុះ ដែលកំពុងធ្វើការក្នុងមណ្ឌលបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត។

ក្រុមការងាររូបនោះបានបញ្ជាក់ថា ករណីទី១. ត្រូវកម្លាំងចម្រុះឃាត់ខ្លួនឈ្មោះ សុខ វង្ស ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិស្វាយលួង ឃុំខាងក្នុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាពលករដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ត្រូវបានយកមកដាក់មណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប រយៈពេល២១ថ្ងៃនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមប្រមាណជិត៥០នាក់ មានប្រុស.ស្រី។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សុខ វង្ស នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នៅពេល បានចូលទៅលូករាវ ក្នុងអាវស្រ្តីម្នាក់ ដែលនាងកំពុងដេកលង់លក់ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក ជាមួយគ្នាហើយនាងបានដឹងខ្លួន ក៏បានស្រែកឆោឡោឡើង ត្រូវកម្លាំងចម្រុះឃាត់ខ្លួនភ្លាមៗ។

ចំណែកករណីទី២ វិញ កម្លាំងចម្រុះបានឃាត់ខ្លួនឈ្មោះ ណាយ ភី ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតស្រុកម៉ាឡៃ ជាពលករដែលត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវបានបញ្ជូនដាក់មណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប បន្ទប់លេខ១៥ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមប្រុស.ស្រីជាង១០នាក់។

សមត្ថកិច្ចបានលើកឡើងថា នៅពេលឃាត់ខ្លួនឈ្មោះ ណាយ ភី នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅពេលកំពុងលង់លក់ បានធ្វើសកម្មភាពទៅដេកអោបស្រ្តីម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កជាមួយគ្នា ពេលនោះនាងភ្ញាក់ឡើងស្រែកឆោឡោ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនទាំងយប់។ ហើយភ្លាមៗនោះ ត្រូវបានសម្របសម្រួលគ្នា យល់ព្រមទទួលសំណង៥០ម៉ឺនរៀល បញ្ចប់រឿងព្រោះយុវជនម្នាក់ ដែលបង្កសតិមិនគ្រប់៕ រក្សាសិទ្ធិដោយ ៖ ជំនោ