Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះធម្មជាតិ កំពុងវាយប្រហារលើ ប្រទេសវៀតណាម យ៉ាងខ្លាំង

រដ្ឋធានីហាណូយ ៖ ព្យុះកំណាច Conson កំពុងតែវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសវៀតណាម បណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងផលដំណាំយ៉ាងច្រើន នៅតំបន់ភាគកណ្ដាល នៃប្រទេសនេះ។

សារព័ត៌មានរ៉យទ័រ បានផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ថា អាជ្ញាធរវៀតណាម កាលពីព្រឹក ថ្ងៃចន្ទ (ទី១៣ ខែកញ្ញា ឆ្នាំ២០២១) បានព្រមានថា ហានិភ័យ នៃគ្រោះទឹកជំនន់ និងការរអិលបាក់ដី អាចនឹងកើតមាន នៅតំបន់ភាគកណ្ដាលវៀតណាម។ គ្រោះធម្មជាតិដ៏កំណាចនេះ បានបង្កឡើង ដោយព្យុះត្រូពិក «Conson» ដ៏មានកម្លាំងខ្លាំង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានឲ្យដឹងថា ព្យុះកំណាច Conson បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់ភាគកណ្ដាល ប្រទេសវៀតណាម។ ចំណែកផលប៉ះពាល ពីគ្រោះមហន្ដរាយនេះ គឺបានសម្លាប់មនុស្សម្នាក់, បំផ្លាញផ្ទះសម្បែង ចំនួន៣១ខ្នង និងទឹកជន់លិចលើផ្ទៃដីស្រូវ អស់ជាង ១ ០០០ហិកតា ។

ដោយឡែក អាជ្ញាធរវៀតណាម កាលពីសប្តាហ៍មុន បានត្រៀមកងទ័ព ចំនួន ៥០០ ០០០នាក់ ដើម្បីជម្លៀសប្រជាជន និងបានបញ្ជាឱ្យទូក-កប៉ាល់នានា បន្តស្ថិតនៅកំពង់ផែ ខណៈវៀតណាម កំពុងតែត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់ព្យុះកំណាច Conson នេះ។ រី តំបន់រងគ្រោះ គឺចាប់ពីខេត្តក្វាងប៊ិញ (Quang Binh) រហូតដល់ខេត្តក្វាងង៉ៃ (Quang Ngai) និងខេត្តខុនទុម (Kon Tum) កំពុងប្រឈមនឹងរងការគំរាមកំហែង ពីគ្រោះបាក់ដី និងគ្រោះទឹកជំនន់៕រក្សាសិទ្ធិដោយ៖សារាយSN

×