ភ្នំពេញ ៖ យុវជនម្នាក់បានទំនាក់ទំនងមកកាន់អង្គភាព CEN ឲ្យជួយផ្សព្វផ្សាយ ម៉ូតូរបស់គាត់មួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1L-8382 ដែលត្រូវចោរបានលួច យកទៅបាត់ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅមុខបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិអង្គស្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះខាងលើមានឈ្មោះ ពៀច ពឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដំឡើងប៉ាន់ណូ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិថ្ម ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុជនរងគ្រោះ ក៏បានទៅពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោករកា រួចរាល់ផងដែរ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ជាចុងក្រោយនេះ ជនរងគ្រោះមានតែម្រាមដៃដប់ លើកសំពះសូមឲ្យសមត្ថកិច្ច ឬបងប្អូនណាបានឃើញម៉ូតូរបស់គាត់ សូមជួយផ្តល់ដំណឹងដល់គាត់ផង តាមរយ:លេខទូរស័ព្ទខាងក្រោមនេះ Tel 0712267676 , 077627137៕ រក្សាសិទ្ធិដោយ៖សួងសាម
