ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ ឆដាផ្តើម មានពន្លឺជាថ្មី នៃការសម្រុកថតភាពយន្ត

ភ្នំពេញ ៖ អ្នកនាងពេជ្រ ឆដា ដែលរមែង បង្ហាញវត្តមានលើ ខ្សែភាពយន្តភាគ តាមកញ្ចក់ទូរទស្សន៍ នៅតែមានពន្លឺក្នុងការថតភាពយន្ត។ ថ្មីៗនេះអ្នកនាងទើបតែក្រុងពលីថត ខ្សែភាពយន្តថ្មីមួយទៀត ដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តី៍លេខ៥។

រឿងដែល អ្នកនាង ឆដាបាន ធ្វើការសម្តែងឡើង មានឈ្មោះថា «ពូជមួយត្រួយ៣» ត្រូវបានអ្នកនាង បន្តបង្ហាញនូវ ទេពកោសល្យថ្មីទៀត បើទោះជាយល់ច្បាស់ អំពីតិចនិចក្នុងការសម្តែងបែបណា។ គ្រាន់តែដូចជាស្ងប់កូវីដបន្តិច អ្នកនាងឆដា ផ្តើមការងារបន្តឡើងវិញភ្លាម។

អ្នកនាង ត្រូវបានផលិតករ ជ្រើសរើសសម្តែង មិនសូវខកខាន ធ្វើឲ្យតារាចាស់ទុំរូបនេះ ក្លាយជាតារាមានទីផ្សារម្នាក់ក្នុង នាមជាតួអង្គ ម្តាយ លោកជំទាវ ឬបងស្រីនៃគ្រួសារ។ កត្តាទាំងអស់នេះហើយធ្វើឲ្យ អ្នកនាងឆដា កាន់តែមានទឹកចិត្តបន្ត លើនិស្ស័យសិល្បៈ។

អ្នកនាង ឆដា លើកឡើងថា ផ្តើមទទួលយកការ សម្តែងទាំងរឿងថតថ្មី និងកំពុងថត។ ការងារយើងទទួលតាម ពេលទំនេរ ដែលមិនអាចជាន់គ្នាឡើយ។ គ្មានអ្វីក្រៅពីភាពរីករាយ និងអរគុណ ដែលផលិតករនៅតែទទួលថត ហើយនឹងព្យាយាមធ្វើការឲ្យល្អបំផុត។ ក្រៅពីសម្តែង អ្នកនាងក៏មានភាពមមាញឹក ក្នុងការលក់ផលិតផល តាមអនឡាញ ដើម្បីពង្រឹងជីវភាពទោះ មានការប្រកួតប្រជែងបែបណា។ រីឯចរិតនៃការសម្តែង អ្នកនាងក៏មិនដែលប្រកាន់ តួមានឬក្រឡើយ សម្រេចទៅលើ អ្នកដឹកនាំជ្រើសរើសប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម