ភ្នំពេញ ៖ តារាសម្តែង និងកំប្លែងនាង គង់ ចាន់ស្រីណា ហៅស្រីលាភ បានប្រកាសវិលរកការសម្តែងឡើង បន្ទាប់ពីនាងបានអាក់ខានមួយរយៈ ដោយសារការមើលថែកូនភ្លោះរបស់នាង។

តារារូបនេះបានបង្ហាញវត្តមានសម្តែង នៅក្នុងវង់កំប្លែកនាយ ក្រឹម ដែលជាស្វាមីរបស់ខ្លួន នៅពេលដែលនាងបានបញ្ជៀបខ្លួន ចូលក្នុងពិភពខ្សែភាពយន្ត។
យ៉ាងណា ក្រោយពេលដែលនាងបានកសាង ទំនាក់ទំនងក្រៅឆាកជាមួយនាយ ក្រឹម រហូតក្លាយជាប្តីប្រពន្ធពេញមុខមក នាងក៏ទទួលចំណងដៃកូនភ្លោះនាពេលនេះ។
ការសម្រាក និងមើលកូនភ្លោះនេះបានធ្វើឲ្យស្រី លាភ សម្រេចផ្អាកការសម្តែងរបស់ខ្លួន បើទោះបីសម្តែងកំប្លែងក្នុងក្រុមនាយ ក្រឹម នោះក៏មិនមានផងដែរ។
យ៉ាងណា ពេលនេះ ស្រីលាភ បានប្រកាសក្តែងជាសាធារណៈថា នាងនឹងចាប់យកការសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីកូនភ្លោះ របស់នាងកាន់តែចម្រើនវ័យកាន់តែធំ។

ស្រីលាភ បានប្រកាសតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ចាប់ផ្តេីមសំដែងសារជាថ្មីក្នុងវិស័យភាពយន្ត និង កំប្លែងបន្ទាប់ពីផ្អាកមួយរយៈធំ ក្នុងការមេីលថែរកូនភ្លោះ និងបញ្ហារីករាលដាលជំងឺកូវីដ 19 See you soonកុំភ្លេចវិធានការ ៣កុំ ៣ការពារ។
ជាការកត់សម្គាល់ ស្រីលាភ បានវិវឌ្ឍន៍ខ្លួន ពីតារាកំប្លែងមកជាតារាសម្តែងអាជីព ដោយនៅក្នុងនោះ នាងបានបង្ហាញវត្តមានសម្តែង នៅរឿងភាគទូរទស្សន៍ ហើយនាងក៏តែងតែចូលរួមសម្តែង នៅក្នុងឈុតបទចម្រៀងឲ្យផលិតកម្មហង្សមាសជាបន្តបន្ទាប់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











