Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និវត្តជន កម្មករ-និយោជិត ដល់ពេលបើកប្រាក់ឧបត្ថម្ភហើយ សូមអញ្ជើញទៅកាន់ធនាគារដៃគូតាមការគួរ

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ចេញប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ប្រចាំខែកញ្ញា សម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងត្រូវបើកចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

ចំណែក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក៏បានចេញសេចក្តីជូនដំណឹងផងដែរ ស្តីពីការបើកប្រាក់ឧបត្ថម្ភ ជូនដល់ កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦៩)។

ការបើកប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឡើងតាមរយ:ធនាគារឯកទេសវីង ដែលនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចូលទៅលេខទូរស័ព្ទ ដែលកម្មករ-និយោជិត បានផ្តល់ទៅឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×