Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុច កំពត-វាលរេញ ដែលខូចខាតខ្លាំង ចិននឹងបញ្ជូនអ្នកបច្ចេកទេសមកពិនិត្យជួសជុល

spot_img

កំពត-វាលរេញ ៖ កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុច កំពត-វាលរេញ ដែលមានការខូចខាតខ្លាំងប្រវែង ២០គីឡូម៉ែត្រ ជាតំបន់ដីស្អុយ ពិបាកក្នុងការសាងសង់ឱ្យជាប់បានយូរអង្វែងនោះ, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងបញ្ជាក់ថា ប្រទេសចិននឹងបញ្ជូនអ្នកបច្ចេកទេសជំនាញ មកសិក្សា ផ្លូវជាតិលេខ៣ ត្រង់ចំណុចនេះ។

ការបញ្ជាក់អំពីការជួយជួសជុលកំណាត់ផ្លូវដែលខូចខាតខ្លាំង ប្រវែង ២០គីឡូម៉ែត្រ ចន្លោះ កំពត-វាលរេញ នេះ ធ្វើឡើងនាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹក (Working Breakfast) ជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង ២០គីឡូម៉ែត្រនេះ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតលាតសន្ធឹង មានប្រវែង២០គីឡូម៉ែត្រ ប៉ុន្តែក្នុងនោះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រ ភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចម ចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តាមរយៈ លោក វ៉ាង យី អ្នកជំនាញចិន នឹងចុះមកពិនិត្យជួសជុលឡើងវិញឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×