Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ទរណ៍ របស់ជនជាប់ចោទ ០៣ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុកម្នាក់ៗ ពី ២០ ទៅ ២៣ ឆ្នាំជាប់ពាក់ព័ន្ធនឹការជួញដូរគ្រឿងញៀន ជាងកន្លះគីឡូក្រាម !!!!

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទចំនួន ០៣ ម្នាក់ ដែលត្រូវបានតុលាការដំបូងខេត្តកណ្ដាល សម្រេចកាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ពី កំណត់ ២០ ទៅ២៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ លានរៀល ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធករណី រក្សាទុកនិងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅខេត្តកណ្ដាលកាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ០៣ នាក់មានលើ ១ ទី ឈ្មោះ សួន វ៉ាន់ណែតភេទ ប្រុស , ទី ២ ឈ្មោះ ឈិន សុវី ភេទ ប្រុស ៣/ ឈ្មោះ សុខ បញ្ញា ភេទ ប្រុស ។

ជនជាប់ចោទ ០៣ នាក់ខាងលើ ត្រូវបានសាលាដំបូងខេត្ត កាត់ទោស ដាក់ពន្ធនាគារពន្ធនាគារ ក្នុងម្នាក់ៗ ពីកំណត់ ២០ ទៅ២៣ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ពី ៤០ ទៅ ៦០ លានរៀល ក្នុងម្នាក់ៗ ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្តមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកណ្តាល មកតុលាការឧទ្ធរណ៍ភ្នំពេញ ។
ពួកគេត្រូវបាន សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ៣៨ កញ្ចប់ មានទម្ងន់សរុបជាងកន្លះគីឡូក្រាម។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ឈិន សុវី និង ឈ្មោះ សុខ បញ្ញា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោស ពួកគេដាក់គុក ២០ ឆ្នាំ របស់តុលាការខេត្តកណ្តាល។
ពូកគាត់ទាំង០២នាក់ បាននិយាយថា នៅក្នុងសំណុំរឿងនេះ, ពួកគេ គឺគ្រាន់ជាអ្នកយកថ្នាំញៀន ខាងលើ និង យកឲ្យឈ្មោះ ឈិន សាឡាត ( ឈ្មោះ ឈិន សាឡាត គឺ ភ្នាក់ងារសម្ងាត់របស់សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន) តែប៉ុណ្ណេះ និង មិនមែនជាជួញដូរគ្រឿងញៀននោះទេ។

ពួកគេសុំឲ្យតុលាការឧទ្ធរណ៍ មេត្តាលើកការចោទប្រកាន់ និង ដោះលែងពួកគេឲ្យមានសេរីភាពវិញ។
ចំណែកឯ ជនជាប់ចោទ ឈ្មោះ សួន វ៉ាន់ណែត បានឆ្លើយសារភាពថា គាត់ពិតជាបានប្រព្រឹត្តឹ ដូចការចោទប្រកាន់មែន ហើយ បានសុំឲ្យ តុលាការឧទ្ធរណ៍មេត្តា បន្ឌូរបន្ថយទោសដល់រូបគាត់ផង ព្រោះ ទោសដែលតុលាការថ្នាក់ក្រោម បានកាត់ទោសឲ្យគាត់ជាប់ឃុំឃាំង ២៣ ឆ្នាំនេះ គឺ វាច្រើនណាស់សម្រាប់ រូបគាត់។

សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×