ភ្នំពេញ ៖ ស្រ្តីក្រមុំចាស់ម្នាក់ផឹកស្រាស្រវឹង សម្រេចចិត្តចង. ក.បញ្ចប់ជីវិតខ្លួនឯងបង្កមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពស្រ្តីរងគ្រោះមានឈ្មោះ វង ឈុនលី ភេទស្រី វ័យ៣៦ឆ្នាំ ក្រមុំចាស់ មុខរបរ បុគ្គលិកផ្នែកអនាម័យ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ផ្ទះលេខ៦៦០ ក្រុម៥៣ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ម្ចាស់ផ្ទះកើតហេតុខាងលើ ត្រូវជាបងស្រី មានឈ្មោះ អុឹម សុជាតា អាយុ៤២ឆ្នាំ មុខរបរ ចុងភៅ ប្រចាំនៅក្រុមហ៊ុនហុងដា ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ក្រមុំចាស់ ចរឹតឫកពារ រញាំរញ៉ូវ ឆាប់ខឹងច្រើន ហើយចូលចិត្តហូបស្រា ផឹកជាប្រចាំ មួយថ្ងៃបើមិនអស់២លីត្រ មិនសុខចិត្តឡើយ ហើយមុនកើតហេតុ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្រ្តីរងគ្រោះ បានមកដេកសម្រាកលេង បងប្អូនស្រី នៅផ្ទះកើតហេតុ ទើបបាន២ថ្ងៃប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ បងប្អូនទៅធ្វើការងារអស់ នៅសល់តែក្មួយប្រុសម្នាក់អាយុ១៤ឆ្នាំ ដេករៀនក្នុងផ្ទះ ចំណែកជនរងគ្រោះអង្គុយហូបស្រាលើគ្រែក្រៅផ្ទះ លុះរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ បងស្រីចេញពីធ្វើការមកដល់ផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក.ស.ម្លាប់.ខ្លួនដោយយកខ្សែកាបអុបទិច ចងភ្ជាប់នឹងបង្គោលរបង ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ក្រុមគ្រួសារ ស្រាយលើទម្លាក់ចុះ ទោះជាធ្វើចលនាយ៉ាងណា ក៏មិនមានជីវិតឡើងវិញដែរ ។
ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ និងកោសល្យវិច័យ មុននឹងមុននឹងប្រគល់ជូនក្រុមគ្រួសារចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម



