កណ្តាល ÷ ស.ពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ជាអ្នកនេសាទប្រទះឃើញអណ្តែតទឹក នៅមាត់ស្ទឹងបត្តាជី ក្បែរគុម្ពត្រកៀត រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ស.ពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានពីបុរសម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានចេញទូកទៅនេសាទ ដើប្បីដាក់មករកត្រី ខណៈពេលដែលគាត់កំពុងតែចេញទូក ក្រឡេកទៅស្រាប់តែឃើញស.ពបុរសរងគ្រោះខាងលើ អណ្តែតទឹកក្បែរគុម្ពត្រកៀត បន្ទាប់មកគាត់ក៏បានឡើងទូក មកលើគោកវិញ រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន សង្កាត់ព្រែកហូ ឲ្យចុះមកពិនិត្យស.ព នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់រួចពិនិត្យ ទៅលើជុំវិញខ្លួនស.ពដោយបញ្ជាក់ថា ស.ពបុរសខាងលើស្លា.ប់ ដោយសារលោតទឹកស.ម្លាប់.ខ្លួន រួចបានធ្វើកំណត់ហេតុ ប្រគល់ស.ពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត








