Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តlexus RX330 បើកទៅបុ.ករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រួចបើករត់ តែសមត្ថកិច្ចដេញចាប់បាន

ភ្នំពេញ ÷ រថយន្តlexus RX330មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូង បាក់មួយកង់ រួចព្យាយាមបើករត់គេច ចូលសាលាបឋមសិក្សាទួលគោក ត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។

ហេតុការណ៍គ្រោះចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ចំណុចជិតសាលាបឋមសិក្សទូលគោក ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តlexusRX330មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A0-5972 បើកបរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យក្បាលរថយន្តឡើងកល់លើទ្រូងផ្លូវ បាក់មួយកង់ រួចម្ចាស់រថយន្តហៅអ្នករត់កង់បី និងអ្នកព័ត៌មានជួយរុញចុះពីទ្រូងផ្លូវ បន្តបើកទៅមុខ រត់គេចចូលក្នុងសាលាបឋមសិក្សាទួលគោក បិតទ្វារជិតតែសំណាងមិនល្អ ត្រូវសមត្ថកិចតាមទៅឃាត់បាន តែរថយន្តចំណែកតៃកុងរត់គេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់រួចពិនិត្យនឹងទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×