Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនជាតិ​បរទេស​ម្នាក់ និង​ស្ត្រីជន​ជាតិខ្មែរ ២​នាក់ ពីបទ​ឆបោក និង​សម្អាត​ប្រាក់

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ លោក ទិ​ត​សុ​ទ្ធី បូរ៉ា​ឆាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ចំនួន ៣ នាក់ ២​នាក់​ជា​ស្ត្រី​ខ្មែរ និង​បុរស​ជនជាតិ នី​ហ្សេ​រី​យ៉ា អាយុ ៣៨​ឆ្នាំ មុខរបរ​ជំនួញ ពីបទ​ឆបោក និង​សម្អាត​ប្រាក់ ។​

​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មេី​ស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ បានបញ្ជាក់​ពី​ដើមរឿង​ថា ជនល្មើស​បាន​ទំនាក់ទំនង​មកកាន់​ស្ត្រីជា​ប្រពន្ធ​ជនរងគ្រោះ​តាមរយៈ​កម្មវិធី WhatsApp កាលពី​អំឡុង​ដើមឆ្នាំ​២០២០ ដោយបាន​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​ពី​ប្រទេស​កាណាដា​ចូលមក​គណនី​ធនាគារ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ CHEN STEVEN ត្រូវ​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍​កម្ពុជា​ឃាត់ខ្លួន និង​ឃុំខ្លួន​ដោយ​មូលហេតុ​ហួស​សុពលភាព​ទិដ្ឋាការ ហើយ​ត្រូវ​ផ្ញើ​លុយ​ឲ្យ​ពួកគេ ដើម្បី​សម្របសម្រួល ។​

​តាម​ច​ម្លេី​យ​សារភាព​របស់​ប្រពន្ធ​ជនល្មើសថា ​ខ្លួន​ពិតជា​បានទទួល​ប្រាក់​ពី​ក្រៅប្រទេស​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូលមកក្នុង​គណនី​ធនាគារ​របស់ខ្លួន ជាច្រើន​បន្តបន្ទាប់ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​សរុប​ជា​ទឹកប្រាក់​៖ ទឹកប្រាក់​សរុប​ដែល​បាន​ផ្ទេរប្រាក់​មកពី​ក្រៅប្រទេស​ចូល​ធនាគារ ABA ចំនួនៈ 237,142$ ហើយ​ផ្ទេរ​ចេញពី​ធនាគារ​ABA មាន​ចំនួនៈ 1,600$ និង​ការផ្ទេរ​ប្រាក់​ចេញពី​គណនី​វី​ង​វេរ​ប្រាក់​សរុប​ទឹកប្រាក់​ចំនួនៈ 9,866$ ទៅ​គ្នីគ្នា​បន្ត ។​

​បន្ទាប់មក​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​បុរស​ជនជាតិ នី​ហ្សេ​រី​យ៉ា និង​ប្រពន្ធ ក្រោយពី​បាន​ធ្វេី​ការសាកសួរ​រួចមក ជនសង្ស័យ​ទាំងអស់ បាន​សារភាពថា ខ្លួន​ពិតជា​បានទទួល​ប្រាក់ និង​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ពិតប្រាកដ​មែន ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​សរុប​មាន​ទឹកប្រាក់​ដែល​បាន​ផ្ទេរ​ចេញពី​ធនាគារ​មាន​ចំនួនៈ 73,141$ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​គិតពិចារណា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ កុំ​ឆាប់​ជឿ​ការបញ្ចុះ​បញ្ចូល ឆបោក​របស់​អ្នកដទៃ ជាពិសេស​មនុស្ស​ដែល​យេី​ង​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×