Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ពុធ ទី​១៥ ខែកញ្ញា ឆ្នាំ ២០២១

spot_img

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អ​បង្គួរ ។ រាល់​កិច្ចការងារ​សព្វសារពើ​របស់លោក​អ្នក​មានកា​រ​ចម្រើន​ទៅមុខ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​លោកអ្នក​គួរ​មានការ​ប្រយ័ត្នប្រយែង​ក្នុងការ​ឯកភាព​តាម​មតិ​អ្នកផ្សេង ព្រោះ​ប្រសិនបើ​មានការ​ភ្លាំងភ្លាត់​តែ​បន្តិច​នោះ​លោកអ្នក​អាច​នឹង​ខាត​ប្រយោជន៍​ច្រើន​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​។ ចំពោះ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៨ និង​លេខ ៤៩ ។​
-​សូម​ខ​មិន ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ច្រើន​ភ្លឺ​ថ្លា និង​ជួប​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​នឹងមាន​សំណាង​ទទួលបាន​របស់​ថ្មីថ្មោង​ដែល​ខ្លួន​មិន​ធ្លាប់មាន ប៉ុន្តែ​ក្នុងនោះ​ក៏ត្រូវ​ប្រយ័ត្ន​មនុស្ស​សម្បុរ​ស​អោយ​ទុក្ខទោស​វិញ​ដែរ ម្យ៉ាងវិញទៀត​ប្រសិនបើ​មាន​កាតព្វកិច្ច​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទី​ឆ្ងាយ​ក្តី លោក​អ្នកនឹង​ទទួលបាន​ជោគជ័យ​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​បញ្ហា​អ្វី​គួរអោយ​រាំងស្ទះ​នោះទេ និង​ចេះតែ​រីកចម្រើន​ទៅមុខ​ផងដែរ​។ រីឯ​បញ្ហា​គូស្នេហ៍​គឺ​គូស្នេហ៍​រីករាយ​រកគ្នា​ធម្មតា​ទេ​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៩៨៩ ដើម្បី​យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង សម្រាប់​ពេល​នេះដែរ​លោកអ្នក​គប្បី​មាន​គម្រោង​ផែនការ​ល្អៗ​ពីព្រោះ​ឆ្លង​ដល់​ខែ​ក្រោយនេះ​និង​មានការ​ផ្លាស់ប្តូរ​គាប់ប្រសើរ​ជាង​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក ផ្លូវទឹក​ក្តី​គ្រាន់​ហុច​ផ្លែផ្កា​មកវិញ​ជាទី​កក់ក្តៅ​ផង​។ ចំពោះ​ការធ្វើដំណើរ​ទៅ​ពឹងពាក់​អ្នកដទៃ​តែងមាន​ក្រុមមនុស្ស​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិន​កើតជា​ផល​ល្អ​ប៉ុន្មាន​ទេ គឺ​ធ្វើ​អ្វី​តែង​ខកបំណង​នោះ​មាន​ខ្ពស់​ផង​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​មួយចំនួន​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សះផ្សា​ជាមួយ​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ផងដែរ​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ ហើយ​ធ្វើ​អ្វី​ងាយស្រួល​ផង ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​អ្វីមួយ​ពីព្រោះ​ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​ណាស់ដែរ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ ពិសេស​ការចង់​បើកហាង​ថ្មី ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូច​សមប្រកប​ជានិច្ច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលេច​ប៉ុន្មាន​ទេ​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់​។ លោកអ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជាពិសេស​លោកអ្នក​មាន​ការ​ឈ្លាសវៃ​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ដែល​ធ្វើអោយ​លោកអ្នក​ទទួលបាន​ផល​សម្រេច​តាម​គោលដៅ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​អាចមាន​គេ​មក​បបួល​ដាក់ទុន​រកស៊ី​ជាមួយ​ផង ដូច្នេះ​លោកអ្នក​គួរតែ​ប្រថុយ​ចុះ​ព្រោះ​មិន​ខុស​បំណង​ទេ​។ រីឯ​គូស្នេហ៍​រស់នៅ​ជាមួយគ្នា​ប្រកបទៅដោយ​ភាព​ផ្អែមល្ហែម​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ១២៣ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ខ្ពស់​ដដែល​ទេ ម្ល៉ោះហើយ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង​ទទួលជោគជ័យ​ជានិច្ច ការរស់នៅ​ជួប​ភាពស្រស់​ស្រាយ​និង​មានការ​ជួប​សេចក្តី​សុខដុម​ល្អ​ណាស់​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង ៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ចូរ​ប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រៀតចូល​កើត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​អោយបាន​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់អស់ ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​តែ​គេ​ប្រមាថ​។ ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។ រីឯ​គូស្នេហ៍​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​ក្នុង​ថ្ងៃ​ពុំគប្បី​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿងរ៉ាវ​អាក្រក់​ហើយ​នាំ​ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​តែង​ផ្តល់​ផល​ល្អ​វិញ​នៅពេល​ក្រោយ​វិញ​ជានិច្ច​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ចំណែក​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ល្អជា​មធ្យម​។ រាល់​ការងារ​របស់លោក​អ្នក​មាន​សភាព​ឡើង​ចុះ​មិន​ច្បាស់លាស់​ទេ ហេតុនេះ​ទាមទារ​អោយ​លោកអ្នក​មានការ​ប្រយ័ត្នប្រយែង​និង​ពុះពារ​អោយបាន​ខ្លាំងក្លា​ជា​បន្តទៀត ទើប​លោកអ្នក​អាច​សម្រេចបាន​ជោគជ័យ​ក្រៅពីនោះ បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង លោកអ្នក​ងាយ​ភ្លាំងភ្លាត់​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ដោយ​ងាយ​ទេ មិនមាន​អ្វី​មក​រាំងស្ទះ​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ និង​បើ​ចង់​ធ្វើដំណើរ​ទៅ​ទីណា​ឆ្ងាយ​សូម​ប្រុងប្រយ័ត្ន​ចរាចរ​បន្តិច​ទើប​អាច​ចៀស​ផុតពី​គ្រោះ​ចង្រៃ​ទាំងពួង​ទៅរួច​។ រីឯ​បញ្ហា​គូស្នេហ៍​រមែង​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​មិនមាន​អ្វី​គួរអោយកត់សម្គាល់​ឡើយ​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​នោះ​គឺ​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​បង្ករឿង​ដាក់​លោក​អ្នកផង​។ ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការកើតមាន​ជម្លោះ​ណាមួយ​ព្រោះតែ​បញ្ហា​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​ជួប​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំអោយ​ខ្វាយខ្វល់​ជា​ញឹកញាប់​៕​

spot_img
×