ភ្នំពេញ÷នារីស្រស់ស្អាតវ័យអាយុ១៩ឆ្នាំម្នាក់ ទំនងជាមានវិបត្តិក្នុងគ្រួសារ បានគិតខ្លីមកបញ្ចប់ជីវិតខ្លួន ឯងដោយលោតទឹកលើស្ពានជ្រោយចង្វារស.ម្លា.ប់ខ្លួនតែសំណាងល្អបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ពេល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីរងគ្រោះ មានឈ្មោះ អាលីន ភេទ ស្រីអាយុ១៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ ម្តុំទួលសង្កែ។
យោងតាមប្រភពពីពលរដ្ឋម្នាក់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដោយរូបគាត់បានធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វាររួចក៏ឃើញនារីរូបនោះបានមកអង្គុយយំនៅលើស្ពានជ្រោយចង្វារទាំងមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំងទំនងជាមានវិបត្តិនៅក្នុងគ្រួសារបន្ទាប់មកគាត់ក៏បានឃើញនារីរូបនោះឈានជើងជាន់លើបង្កាន់ដៃស្ពានរៀបលោ.តទ.ម្លាក់ខ្លួនចុះទៅក្រោមគាត់ក៏បានរត់ទៅចាប់ទាញដៃទ.ម្លាក់នារីរូបនោះមកខាងក្រោមវិញរួចព្យាយាមសួរនាំនិងពន្យល់ទៅលើនាងកំឲ្យគិតខ្លីក្រោយមករូបគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចលើករូបនាងដាក់លើម៉ូតូនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារដើម្បីសួរនាំរកក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត

