Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ការពារ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន ៣ របស់​ក្រសួងពាណិជ្ជកម្ម ជាមួយ​គណៈកម្មការ​ទី​៩ នៃ​ព្រឹទ្ធសភា

​ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់​ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) (២) សេចក្តីព្រាង ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​-​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង (៣) សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​អន្តរ​គណៈកម្មការ​ព្រឹទ្ធសភា ដឹកនាំ​ដោយ ឯកឧត្តម គង់ សារាជ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​។​

​ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឡើង​ថ្លែង​ការពារ​សេចក្តីព្រាងច្បាប់​ទាំងបី​ខាងលើ និង​បាន​ជម្រាប​អង្គប្រជុំ​អំពី​ខ្លឹម​សារសំខាន់ៗ ព្រមទាំង​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​នៅពេល​កិច្ចព្រមព្រៀង​និង​ច្បាប់​ទាំងនេះ​ចូល​ជា​ធរមាន និង​បាន​ឆ្លើយ​សំណួរ​ស្វែងយល់​បន្ថែម​របស់​គណៈ​កម្ម​ការ​ព្រឹទ្ធសភា​យ៉ាង​ក្បោះក្បាយ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​អង្គប្រជុំ​ពី​កិច្ចខិតខំ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការកសាង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​វិស័យ​ពាណិជ្ជកម្ម​សំដៅ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច ក៏ដូចជា​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ផងដែរ ដើម្បី​ជំរុញ​ការនាំចេញ ស្របតាម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជា​លទ្ធផល បន្ទាប់ពី​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល​រួចមក គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​បានអនុម័ត​យល់ព្រម​ទាំង​ស្រុង ដាក់​សេចក្តីព្រាងច្បាប់​ខាងលើ ដាក់ចូល​ក្នុង​កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា នាពេលខាងមុខ ដើម្បី​ស្នើសុំ​ការអនុម័ត​យល់ព្រម​។​

​គួរ​ជម្រាបជូន​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​- រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង ត្រូវបាន​រដ្ឋសភា​អនុម័ត​យល់ព្រម​ទាំងស្រុង ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១​រួចហើយ​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×