Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាសរកឃើញ​គ្រូ និង​បុគ្គលិក​អប់រំ ២៤​នាក់​ នៅ​រាជធានី​ភ្នំពេញ វិជ្ជមាន​កូ​វីដ​-១៩

spot_img

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាសរកឃើញ​គ្រូ និង​បុគ្គលិក​អប់រំ ចំនួន ២៤​នាក់ ​នៅ​រាជធានី​ភ្នំពេញ វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​គ្រូ និង​បុគ្គលិក​សរុប ១០៤៤៣​នាក់ ដែល​បានធ្វើ​តេស្តរ​ហ័សរ​កកូ​វីដ​-១៩ មុន​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ សម្រាប់​ថ្នាក់​ទី​៩ និង​ទី​១២​នៅ​ថ្ងៃទី​១៥ កញ្ញា ២០២១​។​

​សេចក្ដីប្រកាស​ព័ត៌មាន រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ជា​សេនាធិការ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ សម្រេចបាន​កិច្ចការ​សំខាន់ៗ ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​ជម្រាបជូន​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា ផ្អែក​តាម​សេចក្តីជូនដំណឹង​លេខ ០៧៣/២១ សជណ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រឹះស្ថាន សិក្សា​សា​ធារ​ណះ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​តទៅ និង​ក្រោយ​ពេលដែល​គ្រឹះស្ថានសិក្សា​នីមួយៗ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី​ភ្នំពេញ​ជា​សេនាធិការ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ សម្រេចបាន​កិច្ចការ​សំខាន់​១ ក្នុង​ការត្រៀម​លក្ខណសម្បត្តិ​សម្រាប់​ការ បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូចខាងក្រោម​៖

  • អត្រា​ភាគរយ​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ គ្រុប់​ដូ​ស ជូន​ដល់​លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ សរុប​បាន ១០.៩៤៨ នាក់ ស្មើនឹង ៩៨% នៃ​ស្ថិតិ​សរុប រឹង​ចំនួន ២% ដែល​នៅ​សេសសល់ ភាគច្រើន​មាន​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន និង​កំពុង​បន្ត​ផ្តល់ជូន​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ ដុស​ជំរុញ បន្ថែមទៀត ។​
  • អត្រា​ភាគរយ​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ គ្រប់​ដួស ជូន​ដល់​កុមារ និង​យុវវ័យ​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ សរុប​បាន ១៩៩.៦០៣ នាក់ លើសពី​ផែនការ​ដែល​បានកំណត់​។​
  • គ្រឹះស្ថានសិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​មាន ចំនួន​សរុប ២២៧ ទីតាំង (​គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និង​គ្រឹះស្ថាន​ឯកជន​ចំនួន ១៥៩ ទីតាំង​) មាន លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​បម្រើ​ការងារ​ចំនួន ១០.៤៤៣​នាក់ និង​មាន​សិស្សានុសិស្ស​ត្រូវ​ចូលរៀន​វិញ ចំនួន ១៣៩.៥៧៨ នាក់​
  • យុទ្ធនា​ការបា​.​ញ់​ស​.​ម្លា​.​ប់​មេរោគ​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ដោយមាន​ការចូលរួម​ពី​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម យូ​ង សង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចាត់ចែង​បា​.​ញ់​ថ្នាំ​ស​.​ម្លា​.​ប់​មេរោគ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​៦៨ ទីតាំង រួចរាល់​ជា​ស្ថាពរ​។ ដោយឡែក គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ១៥៩ ទីតាំង ផ្សេងទៀត បាន​ម្ចាស់​ការចាត់ចែង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដោយ​ខ្លួនឯង​រួចរាល់​ផងដែរ ក្រោម​ការត្រួតពិនិត្យ របស់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។

​យុទ្ធនាការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ (Covid-19 Rapid Antigen Test) មុនពេល បើក​ដំណើរការ​សាលារៀន​នីមួយៗ​ឡើងវិញ ដើម្បី​ធ្វើ​តេ​ស្ករ​ហ័ស​ចំពោះ​លោកគ្រូ​-​អ្នក​ត្រូ និង​បុគ្គលិក​អប់រំ​ចំនួន ១០.៤៤៣ នាក់ ក្នុងនោះ លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ១០.៤១៥ នាក់ ស្មើនឹង ៩៩,៧៧% ទទួលបាន លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ និង​លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនូ​ន​ត្រឹមតែ ២៤ នាក់ ស្មើនឹង ០,២៣% ប៉ុណ្ណោះ ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។ ក្នុងចំណោម​លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩. គឺមាន​ស្ថានភាព​សុខភាព​ធម្មតា និង​មិនមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​ពួកគាត់​បានទទួល​វាក់​សាំង​ចំនួន​២​ដូ​ស និង​ខ្លះទៀត​បានទទួល​វា​កំលាំង​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ រួចហើយ ក្នុងនោះ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ក៏បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជូន​ពួកគាត់​ទៅ​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​រួចរាល់​ផងដែរ​។​

  • ក្នុងពេល​ចាប់ផ្ដើម​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មុនពេល​ចូល ក្នុង​គ្រឹះស្ថានសិក្សា​។ ចំពោះ​លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ ដែលមាន​អាយុ​លើសពី ៥០ ឆ្នាំ​ឡើង ឬ មិនបាន ចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយសារ​បញ្ហា​សុខភាព ក៏ដូចជា​សិស្សានុសិស្ស​ដែលមាន​ជំងឺ​ប្រចាំកាយ មិនអាច​ចាក់​វាក់​សាំង​បាន ត្រូវ​បន្ត​ការបង្រៀន និង​ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ជារួម គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ បាន​ត្រៀម​លក្ខ​ណះ​សម្បត្តិ​សមស្រប​ក្នុង​ការបើក​ដំណើរ​ឡើងវិញ ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពោលគឺ​អាច​បើក​ដំណើរការ ចាប់ពី​កាលបរិច្ឆេទ​ដែល​បានកំណត់​តទៅ​។ ដូច្នេះ សូម​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន លោក​គូ អ្នកគ្រូ បុគ្គលិក​អប់រំ មាតាបិតា​-​អាណាព្យាបាល សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង ជំរុញ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯក​ជទ នៅ​រាជធានី​ភ្នំពេញ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×