Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង ចន្ថា វិល​មកវិញ ត្រៀម​រឿង​ថ្មីៗ​ច្រើន​បង្ហាញ​ហ្វេ​នៗ​

spot_img

ស្រី​ស្អាត ហេង ចន្ថា បាន​វិល​មកវិញ ក្នុងនាម​ជា​គណៈកម្មាការ​ដាក់ពិន្ទុ លើ​ការប្រឡង​បវរកញ្ញា Miss Grand Cambodia 2021​។ តំណែង​នេះ ក៍​ជម្រុញ​អោយ ហេង ចន្ថា ប្រឹងប្រែង​ឡើងវិញ​ដើម្បី​ផ្ចង់​រក នារី​វ័យឆ្លាត​។ ចំណែក រឿង​មួយទៀត ក៍​ត្រូវ​រៀប​ផែនការ ល្អៗ​ជាច្រើន​វិល​បក​អុកឡុក​សិល្បៈ​។​

ហេង ចន្ថា ជា​ម្ចាស់​មកុដ ដែល​ធ្លាប់​ធ្វើអោយ​គេឯង មានការ​លើកសរសើរ​ថា មាន​ភាព​ពូកែ ហើយ​ឆ្លាត​វៃរ​ហូតងា​កបាន​ជ័យលាភី​។ យ៉ាងណាមិញ​កា​របក​មកកាន់ សិល្បៈ​របស់ អតីត​បវរកញ្ញា រូបនេះ បង្ហាញ​អោយគេ​មើលឃើញថា នឹង​រីកសាយ នូវ​សន្ទុះ​កេ​រ្តី៍​ឈ្មោះ​។ ជាពិសេស​អាជីព​សម្តែង របស់​នាង​រិត​តែ ធ្វើអោយ​នាង កាន់តែ​មានការ​ពេញ និយម ខណៈ កន្លងទៅ​ភាពយន្ត​ភាគ និង​ដុំ មួយចំនួន​ដែល​នាង សម្តែង​ឃើញថា ចន្ថា​មានការ​ចូលចិត្ត​ច្រើន​ពី​ទស្សនិកជន​។​

សូម​ជំរាបជូន​ថា​ក្នុង​ការប្រកួត Miss Grand Cambodia 2021 ឆ្នាំនេះ Miss Grand Cambodia 2016 នឹង​ជា​គណៈមេប្រយោគ​ក្នុងការ​ដាក់ពិន្ទុ​ដល់​បេ​ក្ខ​នារី​ទាំង​25​នាក់ ! ។ ហេង ចន្ថា​ថា បានអោយដឹងថា ត្រៀមខ្លួន​រួចរាល់​អស់ហើយ សម្រាប់​ការ​វាយ តម្លៃ​របស់​គណកម្មាកា​រ មក​ដាក់ពិន្ទុ​លើ បេក្ខភាព​។ នាង​ថា នឹង​យក​បទពិសោធន៍ ដែលមាន​ធ្វើឡើង​អោយ ល្អ​បំផុត តាមតែ​អាចធ្វើ​បាន ហើយ​ពិតជា​រើស​បាន នារី​ដ៍​ស្អាត ឆ្លាត​ពូកែ និង​មាន​ភាពក្លាហាន ដើម្បី​តំណាង​កម្ពុជា​ឆ្ពោះទៅកាន់​វេទិកា អន្តរជាតិ​។ កម្មវិធី​ប្រឡង​នេះ​បានធ្វើអោយ មានការ​តាមដាន​ខ្លាំង ណាស់​សម្រាប់​មហាជន ។ ពិសេស​ចង់ដឹងថា ឆ្នាំនេះ ជ័យលាភី​បាន​ទៅលើតំណាង​ខេត្ត​ក្រុង​ណា សុី​ដាច់​គេ​៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×