Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន នៅពេល​កិច្ចព្រមព្រៀង និង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​ជាមួយ​បរទេស ចូល​ជា​ធរមាន

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ ចូល​ជជែក​ការពារ​សេចក្តីព្រាងច្បាប់​សំខាន់ ចំនួន ៣ ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ក្នុង​វិមាន​ព្រឹទ្ធសភា ជាមួយ​គណៈ​កម្ម​ទី​៩ នៃ​ព្រឹទ្ធសភា ដោយ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

​សេចក្តីព្រាងច្បាប់ ស្ដីពី ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​នេះ រួមមាន ៖ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​), សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន​, និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង​។

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​ក្នុង​អង្គប្រជុំ​ជាមួយ​គណៈ​កម្ម​ទី​៩ នៃ​ព្រឹទ្ធសភា ថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន នៅពេល​កិច្ចព្រមព្រៀង និង​ច្បាប់​ទាំងនេះ ចូល​ជា​ធរមាន​, ហើយ​ថា ការកសាង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​លើ​វិស័យ​ពាណិជ្ជកម្ម គឺ​សំដៅ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច ក៏ដូចជា​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​៕ ពិសិដ្ឋ CEN​

×