Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អ្នក​ឡើងត្នោត​ម្នាក់ ​ធ្លា.ក់​ពីលើ​ដើមត្នោត​ជុ.ង​របង​ឈើ​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​ចោល​ម៉ូយៗ​ផឹក​ទឹកត្នោតជូរ​បាត់​ហើយ​

កំពង់ធំ ៖ បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​ចំ​បង្គោលរបង់​ជុង​ចំ​ចង្កា​ជាប់​ឆ្កឹង បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុចដើម​ត្នោត​ខាងក្រោយ​ភូមិ ជាន់​លែង ឃុំ​មានជ័យ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

តាម​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើនេះ​មានឈ្មោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានមុខរ​បរជា​អ្នក​ឡើងត្នោត​យក​ទឹកត្នោត​ធ្វើ​ទឹកត្នោតជូរ​និង​ធ្វើ​ស្ករត្នោត​ផងដែរ​។​

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​មានជ័យ ដែល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​បាន​សន្និដ្ឋានថា មូលហេតុ​ដែល​ជនរងគ្រោះ​ធ្លាក់ ដោយ​ប្រាប់ថា​ដើមត្នោត​២​ដើម​នៅក្បែរ​គ្នា តែ​ដាក់​បង្អោង​ឡើង​តែ​១​ដើម​ទេ ហើយ​នៅលើ​ចុង​ត្នោត​បានដាក់​ឬ​ស្សី​សម្រាប់​ឆ្លងទៅ​ឆ្លង​មក លុះ​ឬ​ស្សី​នោះ​យូរ​ទៅៗ​ក៏​ពុក​បាក់​ធ្លាក់​ជនរងគ្រោះ​ស្លា​.​ប់​នៅ​នឹង​គល់ត្នោត​ខណ​:​ពេល​គាត់​កំពុង​ឆ្លងទៅ​ដើម​ម្ខាង​ទៀត​។​

ក្រោយ​សមត្ថកិច្ច​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួច​បានបញ្ជាក់​ឲ្យ​ដឹងថា ស​.​ព​បុរស​ខាងលើនេះ​ពិតជា​បាន​ធ្លាក់​ពីលើ​ដើមត្នោត​ហើយ​ជុង​ជាមួយ​របង​ឈើ​ស្លា​.​ប់​ពិតប្រាកដ​មែន ។ ស​.​ព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ ៖ សួងសាម​

×