Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀន ៤០ កញ្ចប់ នៅខេត្តបាត់ដំបង!!!

បាត់ដំបង ៖ មន្ដ្រីនគរបាលខេត្ត បាត់ដំបង កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ បានចុះបង្រ្កាប់ និង ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណី ” រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ” ស្ថិតត្រង់ចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

មន្ដ្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ១ -គ្រឿងញៀន ចំនួន ៤០ថង់ ទម្ងន់ ១៧.៧០ក្រាម ២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០២គ្រាប់ ទម្ងន់ ០.១២ក្រាម ៣ -ទូរស័ព្ទដៃចំនួន ០១គ្រឿង ៤-សម្ភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ឃាត់ខ្លួនជាមួយនឹង វត្ថុតាងរក្សាទុកនៅឯស្នងការគរបាលខេត្តដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×