Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង បន្ដបាញ់មីស៊ីលបាលីស្ទីក គំរាមប្រទេសជិតខាង

spot_img

រដ្ឋធានីសេអ៊ូល ៖ បើតាមសារព័ត៌មាន Midde Easet In-24 បានចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ដោយដកស្រង់ប្រភពព័ត៌មាន ពីមន្រ្ដីយោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់មីស៊ីល ចំនួន២គ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត។

លោក ស៊ូហ្គា យូស៊ីហ៊ីដេ (Suga Yoshihide Suga) នាយករដ្ឋមន្រ្ដីជប៉ុន ថ្លែងថា ការបាញ់មីស៊ីលបែបនេះ គឺជាការគំរាមកំហែងដល់សន្ដិភាព និង សន្ដិសុខ នៅក្នុងតំបន់។

អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានអះអាងថា គេមិនបានដឹងច្បាស់ថា មីស៊ីលផ្លោងនោះ ត្រូវបានកំណត់គោលដៅវាយប្រហារ ឬការបាញ់ផ្លោងទៅលើគោលដៅណាមួយនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា យោធាកូរ៉េខាងត្បូង នៅតែបន្ដតាមដានពីសកម្មភាពយោធា របស់កូរ៉េខាងជើង ហើយត្រៀមខ្លួនរួចជាស្រេច នៅក្នុងការធ្វើសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក»។

ក្រុមអ្នកជំនាញខាងមីស៊ីល បានអះអាងថា មីស៊ីល (Cruise Missle) របស់កូរ៉េខាងជើង អាចពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ កូរ៉េខាងជើង កាលពីថ្ងៃទី១៣ ខែកញ្ញា បានបាញ់សាកល្បងមីស៊ីល (Cruise Missle) រយៈចម្ងាយឆ្ងាយ អាចវាយប្រហារដល់តំបន់ជាច្រើន នៅក្នុងប្រទេសជប៉ុន ដែលហៅថា «នេះជាអាវុធយុទ្ធសាស្រ្ដដ៏សំខាន់បំផុត»។ កូរ៉េខាងជើង ធ្លាប់បាញ់សាកល្បងមីស៊ីលរំលងទ្វីប ICBM ជាច្រើនគ្រាប់ ហើយមីស៊ីលរំលងទ្វីបទាំងនោះ អាចមានសមត្ថភាព វាយប្រហារដល់ទឹកដីអឺរ៉ុបខាងលិច និង តំបន់ជាច្រើន នៅភាគកណ្ដាលសហរដ្ឋអាមេរិក។

ប្រទេសកូរ៉េខាងជើង ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រជាជន ប្រឈមនឹងការខ្វះខាតស្បៀងអាហារ។ កូរ៉េខាងជើង បានប្រឈមមុខនឹងកត្ដាធំៗចំនួន៣ ទើបធ្វើឲ្យប្រទេសនេះជួបប្រទះនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំង រួមមាន៖ ទី១-ទណ្ឌកម្មអន្ដរជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ, ទី២-គ្រោះធម្មជាតិ រួមមាន ព្យុះទីហ្វុង គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ បំផ្លាញផលកសិកម្ម ហើយទី៣-ការបិទព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់កូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

spot_img
×