Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក​ ស​ ថេត ៖ មន្ត្រីប៉ុស្តិ៍មួយចំនួន ទទួលយកឯកសារ ពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោល អស់រយៈពេលជាច្រេីនខែ​ ឆ្នាំ

spot_img

ភ្នំពេញ ៖​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា មានករណីមន្ត្រីប៉ុស្តិ៍មួយចំនួន បានទទួលយកឯកសារ ពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ​ ឆ្នាំ ។ បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ​ ប្រេីប្រាស់ពាក្យសម្តី​ កាយវិការមិនសមរម្យ​ ជាពិសេសផ្តល់សេវាទូទៅ មានការយឺតយាវខ្លាំង​ ដោយទទួលយកឯកសារ ពីប្រជាពលរដ្ឋ​ហេីយ យកទៅទុកចោល​បាត់​ហេីយមិនបានធ្វេីទាន់ពេលវេលា ជូនប្រជាពលរដ្ឋ​ សូមទាក់ទងមក ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស។

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានថ្លែងថា មួយរយៈពេលចុងក្រោយនេះ​ ដោយអនុវត្តតាមការណែនាំ​ និងបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សង្កេតឃេីញថាសមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាល​ខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលនៅជិតប្រជាពលរដ្ឋ​ ភាគច្រេីនបានបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ​ ដូចជាការទទួលពាក្យបណ្តឹង​ ការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យ​ ការយកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ បានឆាប់រហ័សជូនប្រជាពលរដ្ឋ​ ។

ឯកឧត្តម បានបញ្ជាក់ថា ទោះជាយ៉ាងណា​ ក៏នៅតែមានមន្ត្រីមួយចំនួនតូច​ នៅតែអនុវត្តការងារខាងលេីមិនទាន់បានល្អនៅឡេីយ​ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ​ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋ​នោះទេ​ ។

ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ​ ដេីម្បីដោះស្រាយ​ និងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ​ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ​ និងប្រគល់ជូនគាត់ភ្លាមៗផងដែ​រ​ ។

បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ​ ប្រេីប្រាស់ពាក្យសម្តី​ កាយវិការមិនសមរម្យ​ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយាវខ្លាំង​ ដោយទទួលយកឯកសារពីប្រជាពលរដ្ឋ​ហេីយ យកទៅទុកចោល​បាត់​ …ហេីយមិនបានធ្វេីទាន់ពេលវេលាជូនប្រជាពលរដ្ឋ​ សូមទាក់ទងមកលេខ​ :
ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ : 069 516 999។

ស្នងការនគរបាលរាជធានីភ្នំពេញ​ បានថ្លែងសារបន្តថា បម្រេីរាស្ត្រឱ្យបានល្អ​ គឺជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រី​មិនបង្អង់យូរ ប្រជាពលរដ្ឋធ្វេីសៀវភៅគ្រួសារ ៣ ទៅ៤ខែ ហេីយ មិនទាន់បានទៀត។ ក្រោយពីទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋមកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ដោយអនុវត្តតាមការណែនាំ ជាប្រចាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដេីម្បីធ្វេីការស្រាវជ្រាវ ទាក់ទង ដោះស្រាយ និងរៀបចំធ្វេី ប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ ។

អគ្គស្នងការរង បានបន្ថែមថា “សូមធ្វេីការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទេីបចាប់ផ្តេីមធ្វេី “៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×