Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្ទុះជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញ ធ្វើឲ្យសិស្សសាលាជាង ១ ៥០០នាក់ កំព្រាឪពុកម្ដាយ

spot_img

រដ្ឋធានីហាណូយ ៖ រហូតមកដល់ពេលនេះ មានសិស្សសាលា ១ ៥១៧នាក់ ក្លាយខ្លួនជាក្មេងកំព្រាឪពុកម្ដាយ ក្រោយការផ្ទុះជំងឺកូវីដ-១៩ នៅក្នុងទីក្រុងហូជីមិញ វៀតណាមខាងត្បូង។

បើតាមសារព័ត៌មាន The Saigon Times បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញាថា មន្ទីរអប់រំ និង បណ្ដុះបណ្ដាលទីក្រុងហូជីមិញ បានប្រកាស នៅក្នុងកិច្ចប្រជុំមួយ កាលពីព្រឹក ថ្ងៃអង្គារ (ទី១៤ ខែកញ្ញា ឆ្នាំ២០២១) ថា សិស្សសាលា ចំនួន ១ ៥១៧នាក់ រស់នៅក្នុងទីក្រុងនេះ ក្លាយខ្លួនជាក្មេងកំព្រា ដោយសារឪពុកម្ដាយរបស់ពួកគេ បានស្លាប់ដោយជំងឺកូវីដ-១៩។

មន្ទីរអប់រំ និងបណ្ដុះបណ្ដាលទីក្រុងហូជីមិញ បានបញ្ជាក់ថា ក្នុងចំណោមសិស្សសាលាកំព្រាទាំង ១ ៥១៧នកា់នោះ រួមមាន ជាង ៤៩០នាក់ ជាសិស្សសាលាបឋមសិក្សា, ៥៨០នាក់ ជាសិស្សថា្នក់អនុវិទ្យាល័យ ហើយអ្នកដែលសល់ពីនេះ ជាសិស្សវិទ្យាល័យ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែកស្រុក Binh Thanh, Binh Tan, Hoc Mon និងស្រុក៨ទៀត នៃទីក្រុងហូជីមិញ មានសិស្សកំព្រា ដោយសារឪពុកម្ដាយរបស់ពួកគេបានស្លាប់ ដោយកូវីដ-១៩ ច្រើនជាងគេ។

បើតាមមន្ទីរអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទីក្រុងហូជីមិញ បានឲ្យដឹងថា ការរីករាលដាល នៃជំងឺកូវីដ-១៩ បណ្ដាលឲ្យមានផលវិបាកយ៉ាងធ្ងន់ ប៉ះពាល់ដោយផ្ទាល់ដល់ជីវិត និងសុខភាពរបស់ប្រជាជន រួមទាំងគ្រូបង្រៀន និងសិស្ស នៅក្នុងទីក្រុងនេះ។ បើយោងតាមស្ថិតិចុងក្រោយ បង្ហាញថា មានសិស្ស ១០ ០៧៣នាក់ និង គ្រូបង្រៀន ៣ ៣៨៦នាក់បានឆ្លងកូវីដ-១៩ ហើយសិស្សសាលា ១ ៥១៧នាក់ ក្លាយជាក្មេងកំព្រា នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។

ជាមួយគ្នានេះ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងហូជីមិញ បានឲ្យដឹងថា កុមារកំព្រាម្នាក់ៗ មានអាយុតិចជាង៤ឆ្នាំ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៣៩,៧៦ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។ រីឯកុមារកំព្រា មានអាយុ៤ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន២៣,៨៦ ក្នុងមួយខែ។ ដោយឡែកកុមារ ដែលឆ្លងកូវីដ-១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន៤៤ដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះ កុមារទាំងនោះ ក៏ទទួលបានការព្យាបាលដោយមិនគិតលុយ និងរបបអាហារ ក្នុង១ថ្ងៃ ៣,៥ដុល្លារ នៅក្នុងអំឡុងពេលព្យាបាល និងធ្វើចត្ដាឡីស័ក៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×