Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ទួកគី ពង្រឹងពង្រីកល្បឿនពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា

ភ្នំពេញ ៖ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, ក្នុងជំនួបប្រជុំធុរកិច្ចរវាងកម្ពុជា-តួកគី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជានឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន-ធុរជន កម្ពុជា និងតួកគីឲ្យកាន់តែមានសកម្មភាពខ្លាំងក្លាបន្ថែមទៀត។

កម្មវិធីធុរកិច្ចជន កម្ពុជា-តួកគី នេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី ធរុជន និងវិនិយោគិនមកពីវិស័យឯកជននៃប្រទេសទាំងពីរកម្ពុជា-ទួកគី, ហើយបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗជាច្រើនទៀត ដើម្បីបង្ហាញឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅក្រសួងពាណិជ្ជកម្មតួកគី នាទីក្រុងអង់ការ៉ា ប្រទេសតួកគី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ រូស្សា ប៉េខេន (Ruhsar Pekcan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគី ហើយភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីថែមទៀត ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×