Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីមេម៉ាយម្នាក់ ស្រឡាញ់ប្តីគេខ្លាំង ដល់ពេលគេមិនព្រមតាម ខឹងចិត្តមកលោ.តទឹកលើស្ពានជ្រោយចង្វារស.ម្លា.ប់ខ្លួន

ភ្នំពេញ ÷ ស្រ្តីមេម៉ាយម្នាក់បានតាមស្រឡាញ់បុរសម្នាក់ ទាំងដឹងថាបុរសរូបនោះមានប្រពន្ធនិងកូន តែគេមិនព្រមតាមខ្លួនខឹងចិត្ត ក៏មកបញ្ចប់ជីវិតខ្លួនឯង ដោយលោ.តទឹកលើស្ពានជ្រោយចង្វារស.ម្លា.ប់ខ្លួន សំណាងល្អបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីរងគ្រោះ មានឈ្មោះ សឹមណុច ភេទ ស្រី អាយុ២៧ឆ្នាំមានកូន៣នាក់ បច្ចុប្បន្ន ស្នាក់នៅ ម្តុំទួលសង្កែ។

យោងតាមប្រភពពីពលរដ្ឋម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដោយរូបគាត់បានធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វារ រួចក៏ឃើញស្រ្តីមេម៉ាយរូបនោះ បានដើរយំឡើងលើស្ពានជ្រោយចង្វារ បន្ទាប់មកគាត់ក៏បានឃើញនារីរូបនោះ ឈានជើងជាន់លើបង្កាន់ដៃស្ពាន រៀបលោ.តទ.ម្លា.ក់ខ្លួនចុះទៅក្រោម គាត់ក៏បានរត់ទៅចាប់ទាញដៃទ.ម្លា.ក់នារីរូបនោះ មកខាងក្រោមវិញ រួចព្យាយាមសួរនាំ និងពន្យល់ទៅលើនាងកំឲ្យគិតខ្លី។

ក្រោយពីធ្វើការណែនាំទៅលើស្រ្តីរូបនោះ រួចក៏បានហៅកង់បី ដឹកយកស្រ្តីរូបនោះត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×