ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស មួយគ្រឿង ក្នុងល្បឿនលឿនមិនបានប្រយ័ត្ន បានរេចង្កូតឡើងលើខឿនផ្លូវទៅបុ.កបង្គោលភ្លើង ពេញទំហឹងបណ្តាលឲ្យរថយន្ត រងការខូចខាតមួយកំណាត់មុខ សំណាងល្អមិនមានមនុស្សរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចទល់មុខវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស ពណ៌កាប់ស្តាំង មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AZ-9606 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿន ជ្រុលទៅបុ.កបង្គោលភ្លើង ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ ភ្លាមៗនោះដែតៃកុងរថយន្តបង្កប្រញាប់ប្រញាល់ ដោះផ្លាកលេខចេញ រួចដើរគេចខ្លួនពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់រថយន្តមកដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




