Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូប្រញាប់ទៅទិញឥដ្ឋការ៉ូ មិនគោរពភ្លើងស្តុប បុ.កជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសបាក់ជើងម្ខាង

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនពេកមិនគោរពភ្លើងស្តុប ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចភ្លើងស្តុបតេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើ មានឈ្មោះ ព្រុយ សុភាព អាយុ៥០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខកំពត 1K-9177 ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចភ្លើងស្តុប ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឃ្លីក ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1FE-8537 ធ្វើដំណើរពីជើងទៅត្បូង ដោយម្ចាស់ម៉ូតូប្រញាប់ទៅទិញឥដ្ឋការ៉ូឲ្យជាង មិនបានឈប់ ខណៈពេលស្តុបកំពុងតែលោតពណ៌ក្រហម បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលកំពុងតែឆ្លងកាត់ស្តុបពណ៌ខៀវ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង និងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×