ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុគន្ធ និសា ចាប់ការងារធំដល់ទៅ២ព្រមគ្នា នៅរដូវកូវីដ

ភ្នំពេញ ៖ ក្រោយស្រស់សរាយឡើងវិញ តារាចម្រៀង សុគន្ឋ និសា សម្រេចចិត្តទទួល ភារៈសំខាន់ៗដែលអាចរកចំណូលបានប្រសើរឡើង។ ហ្វេនៗជាច្រើនមិននឹកថា អ្នកនាងចោលអាមេរិកសុខចិត្តបន្តសិល្បៈក្នុងស្រុកខ្មែរ។ អ្វីដែលទទួលបានឃើញថា អ្នកនាងនៅតែលេចធ្លោ រហូតងារជាតារាជួរមុខ។

សុគន្ឋនិសា បានទទួលគឺជា ធ្វើជាទូតសុច្ឆន្ទៈផលិតផលឲ្យក្រុមហ៊ុន១ និងបុរីធំមួយផ្សេងទៀត។តាមរយៈការលេច មុខផ្នែកជំនួញពេលនេះនិសា ប្រាកដជាទទួលបានតម្លៃខ្លួនខ្ពស់រាប់ម៉ឺន ដុល្លារជាមិនខានក្នុងតំណែងជាBAនេះ​ ទើបមានការលើកឡើងថាក្រោយជាពីកូវីដនេះខែនិសា មានរាសីល្អ ឡើងវិញហើយ។ ទោះជាយ៉ាងណារឿងដែលនិសា មិនទាន់បានសម្រេចនៅឆ្នាំ ២០២១នេះគឺការ ពពោះកូនដំបូង។

សុគន្ធ និសា បានចេញច្រៀងសម្ដែងវិញតាំងពីថ្ងៃទី១ខែកក្កដា ក្រោយពីនាងបានផ្អាក កាន់ក្បាលមីក្រូជាង៣ខែ ដោយសារតែតេស្ដវិជ្ជមានកូវីដ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ តាមរយៈការបង្ហាញខ្លួនលើឆាកតន្រ្ដីនៅពេលចុងក្រោយនេះ គេឃើញនិសា មានទឹកមុខស្រស់ថ្លា ស្ទើតែដូច ដើមឡើងវិញហើយទើប ត្រូវបានក្រុមហ៊ុនធំទាំង២ខាងលើ ជ្រើសនាងធ្វើជា BA ។

និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា នាងមានគម្រោង យកកូននៅឆ្នាំនេះ ព្រោះក្រុមគ្រួសារទាំងសងខាងជំរុញឲ្យយកកូនតាំងពី ក្រោយរៀបការម្លេះ។ យ៉ាងណា និសា ថាចំពោះរឿងយកកូននេះ នាងនិងស្វាមីចង់ ឲ្យមានតាមពេលវេលាដែលកំណត់ត្រឹមត្រូវមិន ចង់មានកូនដោយចៃដន្យឡើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម