Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការលើក្រុមហ៊ុន សហគ្រាស ដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ ដោយសង្កេតឃើញថា មានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសមួយចំនួនបានធ្វើអាជីវកម្មអនឡាញ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយមិនទាន់បានចុះបញ្ជិកា ឬសុំច្បាប់អនុញ្ញាតត្រឹមត្រូវនោះ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ បានសេចក្តីជូនដំណឹង ដោយដាក់កំហិតឲ្យសហគ្រាស និងក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនទាន់មានអាជ្ញាបណ្ណ ត្រូវមកសុំអាជ្ញាបណ្ណឱ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះ សង្កេតឃើញថា នៅមានសហគ្រាស ក្រុមហ៊ុនមួយចំនួនធំ បាននិងកំពុងធ្វើប្រតិបត្តិការ ពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិកយ៉ាងកម្ម ដោយពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយទេ។

ដូច្នេះទេ ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្ម សូមជម្រាបដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត។

ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយ គ្មាន លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់
ជាធរមាន, ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធអេឡិចត្រូនិក និងគោរពតាមសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីទទួលខុសត្រូវ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×