Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីឧទ្យានុរក្សដកហូតមងដាក់សត្វសំពោច និងមងដាក់សត្វស្វា , ជនសង្ស័យបានរត់គេចខ្លួនបាត់ បានបន្សល់ទុកវត្ថុតាង

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរង ស្រែផ្លែង នៃដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីរកម្លំាងសហការកងរាជអាវុធហត្ថ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះល្បាតរួមគ្នា នឹងបានដកហូតមងដាក់សត្វសំពោច និងមងដាក់សត្វស្វាចំនួនពីរការុង ស្មើនឹង២៥០ ម៉ែត្រ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បានបន្សល់ទុកវត្ថុតាងនៅនឹងចំណុច ព្រៃចាស់អូរច្រារ ដែលស្ថិតនៅនៅភូមិ អូរច្រារ ឃុំស្រែព្រះ ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី។

វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការកែវសីមា ដើម្បីចាត់ការនឹងបន្ដតាមនីតិវិធី។

គូរបញ្ជាក់ផងដែរថា ស្វាជាប្រភេទសត្វដែលរស់នៅជាហ្វូង មានប្រមាណពី១០ទៅ២០ក្បាល ក្នុង ១ហ្វូង ហើយរស់នៅក្នុងព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោងជាដើម វាស៊ីស្លឹកឈើ ផ្កា និងផ្លែឈើជាចំណីអាហារ។

ការចាប់សត្វស្វាក្នុងព្រៃវាបានបំផ្លាញ ទីជម្រករបស់វាផងដែរ តាមរយៈការកាត់រំលំដើមឈើមានទំហំធំ រាប់រយម៉ែត្រដើម្បីរាយមងចាប់ពួកវា។ សត្វស្វាដែលមានវត្តមាន ក្នុងព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា បានទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើឆ្លងកាត់
ផងដែរ។

សូមប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមការពារធនធានសម្បត្តិធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ ជាទីស្រឡាញ់របស់យើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×