Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពជំងឺកូវីដ នៅសហរដ្ឋអាមេរិក នៅតែធ្ងន់ធ្ងរ មានអ្នកបាត់បង់ជីវិតថ្មី ជាង២០០០នាក់

spot_img

បរទេស ៖ ថ្វីបើសហរដ្ឋអាមេរិក មានក្រុមហ៊ុនបង្កើត និងផលិតសាំងប្រឆាំងនឹងកូវីដ-១៩ល្បីល្បាញពាសពេញពិភពលោក ជាច្រើនក្រុមហ៊ុន ហើយមានវ៉ាក់សាំងយ៉ាងសម្បូរបែបណាក្ដី ប៉ុន្ដែស្ថានភាពជំងឹកូវីដ-១៩ នៅក្នុងប្រទេសមហាអំណាចកំពូលលេ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធានេះ នៅតែរកឃើញករណីឆ្លងថ្មី ជាង ១៥០ ០០០នាក់ និង មានករណីស្លាប់ថ្មី ជាង២០០០នាក់ ខណៈបណ្ដាប្រទេសផ្សេងៗ មានការថយចុះ។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែកញ្ញា បានឲ្យដឹង ថា នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៥៤៥ ១០២នាក់ និង មានអ្នកស្លាប់ថ្មី ៩ ៨៥៩នាក់។ ជាមួយនឹងតួលេខឆ្លង និងស្លាប់ថ្មីនេះ ធ្វើឲ្យពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុបកើនដល់ ជាង ២២៧,១លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ជាង៤,៦លាននាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ ជាង២០៣,៨លាននាក់។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក។ ប្រទេសមហាអំណាចកំពូលនេះ រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៥៤ ៣៥៦នាក់ និង មានករណីស្លាប់ថ្មី ២ ១៥៣នាក់ ធ្វើឲ្យសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤២,៤លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៦៨៤ ៨៣៩នាក់ និង មានអ្នកជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ជាង៣២,២លាននាក់។

ដោយឡែក ប្រទេសដែលរកឃើញករណីឆ្លងកូវីដថ្មីច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក នៅថ្ងៃនេះ គឺចក្រភពអង់គ្លេស មានអ្នកឆ្លង ជាង៣០ ៥០០នាក់ និង មានករណីស្លាប់ថ្មី ២០១នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ សរុប ជាង៧,៣លាននាក់ ហើយក្នុងនោះស្លាប់ ១៣៤ ៦៤៧នាក់ និង មានអ្នកជាសះស្បើយ ជាង៥,៨លាននាក់។ ប្រទេសនេះឈរក្នុងលំដាប់លេខ៤ នៃប្រទេសមានអ្នកឆ្លងកូវីដច្រើននៅលើពិភពលោក។

ផ្ទុយទៅវិញសម្រាប់ប្រទេសដែលមានអ្នកស្លាប់ច្រើន ដោយកូវីដ-១៩ នៅថ្ងៃនេះ បន្ទាប់ពីអាមេរិក គឺម៉ិកស៊ីក មានអ្នកស្លាបថ្មី រហូតដល់១ ០៤៦នាក់ និងមានករណីឆ្លងថ្មី ១២ ៩២៩នាក់។ ម៉ិកស៊ិក ជាប្រទេសរងគ្រោះលំដាប់លេខ១៥ នៅលើពិភពលោក ដោយមានអ្នកឆ្លងកូវីដសរុបជាង ៣,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៦៩ ០១៥នាក់ ហិងមានអ្នកជាសះស្បើយ ជាង២,៨លាននាក់។

ដោយឡែក ប្រទេសចិនជាប្រភពពដើម នៃវីរុសកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៧៣នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ប្រទេសមហាយក្ស នៅអាស៊ី ដែលមានប្រជាជន រហូតដល់ទៅជាង១ ៤០០លាននាក់មួយនេះ មានអ្នកឆ្លងកូវីដ សរុប ៩៥ ៤១៣នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៩ ៩៤០នាក់៕ រក្សាសិទ្ធិដោយ៖សារាយSN

ខាងក្រោមនេះ ជាតារាង នៃប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖

spot_img
×