Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា រួមជាមួយអ្នកសារព័ត៌មាន ចូលរួមក្នុងវេទិកាពិភាក្សា សារព័ត៌មានតាមប្រព័ន្ធហ៊ុម ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប”

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រួមជាមួយអ្នកសារព័ត៌មានទាំងអស់ ចូលរួមក្នុងវេទិកាពិភាក្សា សារព័ត៌មានតាមប្រព័ន្ធហ៊ុម (ZoomMeeting) ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប” ដែលត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

ក្នុងវេទិកាពិភាក្សា សារព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងចំណាប់អារម្មណ៍ «តួនាទីរបស់ក្រសួងព័ត៌មាននៅក្នុងការរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣» ។ ចំណែកចំណាប់អារម្មណ៍របស់ ឯកឧត្តម លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ៖ «សារប្រយោជន៍នៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជានៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣។

បើតាមប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ជម្រាបជូនថា ដោយទទួលបានសំណូមពរជាច្រើនពីអ្នកសារព័ត៌ មាន ក.អ.ក រៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីអ្នកសារព័ត៌មានបានស្វែងយល់ដឹងអំពីការ ត្រៀមរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ ដែលគ្រោងនឹងត្រូវ រៀបចំធ្វើឡើងតាមរយៈ Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ តាមរយៈវេទិកានេះអ្នកសារព័ត៌មាននឹងទទួលបាននូវព័ត៌មានផ្សេងៗទៀត ដូចជាប្រវត្តិនិង ខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប រួមទាំងសារប្រយោជន៍ដែលកម្ពុជា នឹងទទួលបានក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣នេះ។

.ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ មានសារសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មានបានលើកជា សំណួរផ្សេងៗ ទៅវាគ្មិនទាក់ទងការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួម ទាំងសំណួរមួយចំនួនទៀត ដែលអ្នកសារព័ត៌មានចង់ដឹងលម្អិត សម្រាប់ការចូលរួមយកព័ត៌មានក៏ដូចជា ការសរសេរព័ត៌មានអំពីកិច្ចប្រជុំនោះផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

×