ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែវ កល្យាណ ដាក់ចំៗលើអ្នកចង់បំបែកមិត្តភាព កែវ ឡាវីញ និង យ៉ា សុផាន់ម៉ៃ

ភ្នំពេញ ៖ អតីតតារាភាពយន្តនាង កែវ កល្បាណ បាននិយាយចំៗទៅនារីម្នាក់ដែលដែលចាត់ទុកថា មានបំណងចង់បំបែកមិត្តភាព រវាងកូនស្រីរបស់ខ្លួននាង កែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ។
ការវាយបកចំៗទៅលើនារីម្នាក់នោះពីអ្នកនាង កែវ កល្បាណ បានធ្វើឡើង បន្ទាប់ យ៉ា សុផាន់ម៉ៃ បាននាំមិត្តភក្តិនារីម្នាក់ ទៅស៊ុបប្រាយខួបកំណើតដល់ កែវ ឡាវីញ ដល់គេហដ្ឋានកាលពីពេលថ្មីៗនេះ។

អំឡុងពេលនោះការថ្នាំងថ្នាក់ បានកើតមានឡើង បន្ទាប់អ្នកនាង កែវ កល្យាណ បានលឺពាក្យសម្តីនារីម្នាក់ បាននិយាយដែលនាងហាក់មិនពេញចិត្ត ហើយនាងចាត់ទុកចង់បំបែកបំបាក់មិត្តកូនស្រីរបស់នាង។
អ្នកនាង កែវ កល្យាណ បានបង្ហោះតាមគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា កូនម៉ៃជាក្មេងល្អតែមិត្តមិនសូវល្អទេ។
នាងថា ខ្ញុំផ្ទាល់អញ្ជើញកូនម៉ៃចូលក្នុងផ្ទះកូនម៉ៃប្រកែកថា អត់ទេកូនប្រញាប់ជូនមិត្តទៅវិញ តែខ្ញុំនៅតែហៅម៉ៃចូលឲ្យបានញាំបាយតើ ម៉េចថាគេមិនហៅចូលដូចឃើញរូបស្រាប់។

នាងបញ្ជាក់ថា កូនម៉ៃឆាតមកខ្ញុំថាមក សឺប្រាយបងវីញ ហើយខ្ញុំក៏បាននិយាយគ្នាថាកុំឲ្យកូនវីញដឹងមុន ហេតុអីក្មេងស្រីដែលប្រើពាក្យថា ខ្លួនគេមិនចង់មកទេ ដោយមិនចង់ឲ្យកូនម៉ៃមកតែឯង ចឹងបើជូនដោយសន្តានចិត្តល្អមែន មិនត្រូវប្រើពាក្យសំដី ចាក់រុកធ្វើឲ្យមិត្តល្អរវាងម៉ៃនិងវីញទេ។

នាងបន្តថា ១ថ្ងៃៗគិតតែរកល្បិចកលឈ្នានីស បំបែកបំបាក់គេចឹង វាបាបដឹងអត់ ។ (មនុស្សម្នាក់ៗត្រូវសាងអំពើល្អឲ្យបានច្រើន កុំគិតតែពីគេអាក្រក់ យកល្អតែខ្លួនឯងប្រយត្នទេវតាប៉ារ៉ាមុខអាយុខ្លីទៅ) ក្រោយៗអ្នកយាយនិងបើមិនចង់មកផ្ទះគេកុំមកគេមិនបង្ខំឲ្យមកទេ។ មនុស្សចាក់រុកឈ្នានីសចឹងមកនាំចង្រៃដល់គេឯងទេ យាយរួម ម៉ាក់អានិតកូនម៉ៃទៅវិញទេ ដែលមានតែមនុស្សអេចអ៊ូចសន្សំតែរឿងនៅជិត ដូចឃើញស្រាប់ហើយ មកផ្ទះគេហើយចេញទៅវិញនាំរឿងភ្លាម។ គ្រួសារខ្ញុំកំពុងធ្វើខួបជូនពរកូនសប្បាយៗសុខៗ បើជាមនុស្សល្អ គេមិនប្រើសំដី ស្មោគរោគចឹងទេ (បើមកមានរឿងកុំមក ព្រោះមិនចង់មានរឿងទេ ចង់តែរស់នៅសុខ សាងល្អជាមួយមិត្តភក្តិល្អៗឲ្យបានច្រើន) គ្រួសារខ្ញុំ សុំតែក្តីសុខទេ មិនដែលរំខានដល់ជីវិតអ្នកណាម្នាក់ឡើយ សុំទោសដែលនិយាយច្រើន មកពីមានមនុស្សនិយាយបួលបង្កាច់ថា គ្រួសារខ្ញុំមិនហៅកូនម៉ៃចូលផ្ទះ (និយាយឲ្យតែបានសន្សំរឿង ខួរក្បាលពោរពេញទៅដោយការច្រណែនឈ្នានីស) បើអ្នកទាំង២មិនបានជួបគ្នាហ្វេនៗនៅមិនសុខ ចង់ឲ្យជួបដល់ឥឡូវជួបហើយនៅតែមិនសុខទៀត ចឹងមីងជំរាបក្មួយៗថា មីងនិយាយបកស្រាយតែម្តងនិងទេ មីងសុំឈប់រវល់ហើយ៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម