ខេត្តកំពង់ឆ្នាំង ៖ មន្ដ្រីនគរបាល ជំនាញការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន ០៥ នាក់ ទៅកាន់តុលាការខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និង សម្រេចតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី ” ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ” ចំនួន ១៣ កញ្ចប់ ប្រព្រឹត្តកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ នៅចំណុចភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទំាង ០៥នាក់ខាងលើមាន៖ ១ -ឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-ឈ្មោះ ថូ ឡាំងថង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។៣ -ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ៤ -ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លោះរាជ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ។ ៥- ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ចំណែក វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន៖ ១- ថ្នាំញៀនចំនួន ១៣កញ្ចប់ (ទម្ងន់ ៥,៦៥ក្រាម) ។ ២- ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង ។ ៣- ដាវ ចំនួន០១ដើម ។៤- កាំភ្លើងកែច្នៃ ចំនួន០១ ដើម។ ៥- ម៉ូតូ ចំនួន០៤គ្រឿង ។៦ -ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងសម្ភារ:វេចខ្ចប់មួយចំនួនទៀត ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


